ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករលក់ចំណីអាហារប៉ះពាលសុខភាពសិស្សនៅតាមសាលា
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងអ្នកផលិតផលិតផលណា
ដែលចែកចាយលក់ទំនិញអាហារប៉ះពាលសុខភាពក្មេងៗតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។

ការត្រៀមចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ពីសំណាក់មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មនៅពេលនេះ បានធ្វើឡើងក្រោយពីក្រសួងអប់រំយុវជន និងកីឡាប្រកាសក្រើនរំលឹកជាថ្មី ស្តីពីការពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនរដ្ឋ និងឯកជននានាដើម្បីបង្ការកុំឲ្យមានផលប៉ះពាល់ដល់សុខភាពសិស្សនៅតាមសាលារៀន។

ថ្លែងក្រោយចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល កម្មសិទ្ធបញ្ញាត្រៀមប្រឡងជ្រើសរើសភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាកជំនាន់ទី៦ នៅកម្ពុជាកាលពីចុងសប្តាហ៍នេះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង ហៅកាត់ថា ក.ប.ប បាននិងកំពុងធ្វើចុះស្រាវជ្រាវ និងត្រួតពិនិត្យមុខទំនិញអាហារចែកចាយតាមទីផ្សារយកមកធ្វើតេស្តរកសារធាតុផ្សំប៉ះពាល់សុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខភាពសុវត្ថិភាពអ្នកប្រើប្រាស់។

លោកបានបន្តថា មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មក៏នឹងពង្រីកការចុះត្រួតពិនិត្យមុខទំនិញអាហារនៅតាមសាលារៀនបន្ថែមទៀតហើយនៅពេលរកឃើញមុខទំនិញចំណីអាហារណាមានសារធាតុហាមឃាត់
ដែលបង្កផលប៉ះពាល់សុខភាពដល់ក្មេងៗ ជាពិសេសសិស្សានុសិស្សនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រោយពីសង្កេតឃើញ មានការលក់ដូរចំណីអាហារមិនមានសុវត្តិភាព និងសុខុមាលភាព ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនឡើងវិញដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំជាដើម។

ចំណីអាហារដែលក្រសួងហាមឃាត់លក់ដូរនៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនលាមានចំនួន៦ ប្រភេទរួមមាន៖ ១ ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ ២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមកាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ៥- ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ៦-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


