Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង៧ពាន់នាក់ដោយឥតគិតថ្លៃ

បានផុស

នៅ

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជាប្រធាន អនុប្រធាន បានចាត់ឱ្យក្រុមគ្រូពេទ្យចុះព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃសរុបចំនួន៧៣២៧នាក់ ស្មើនឹង ១២៥០៨ ករណី ស្ថិតក្នុងបរិវេណអនុវិទ្យាល័យតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើ យុវជន ស.ស.យ.ក យុវជនកាយារឹទ្ឋ និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកម្មវិធីលោកវេជ្ជបណ្ឌិត ចាន់ សំភ័ស្ស អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរសុខទុក្ខ ចំពោះសុខភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ដោយរយៈពេលជាង១០ឆ្នាំនេះTYDAបានពិនិត្យព្យាបាល​ជូនប្រជាពលរដ្ឋសរុបចំនួន ៣៧,៩២៨៧នាក់ បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យចំនួន ៦៩២០នាក់ និងវះកាត់អ្នកជំងឺ​បេះ​ដូងចំនួន៦១នាក់។

លោកវេជ្ជបណ្ឌិតបន្តថា គោលបំណងសំខាន់ គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បី​​ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោ​បាយ​ឡើយ។ ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង តាមទីជនបទដាច់ស្រយាលនានា។ ក្នុងនោះក៏រួមចំណែកបណ្តុះបណ្តលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់និស្សិត យុវជនស្ម័គ្រចិត្ត បានបំរើការងារមនុស្សធម៌ដល់សង្គមផងដែរ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ បានកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA ​បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទ័លក្រ ឱ្យទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេង ក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល នេះបានបង្ហាញពីកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត។

ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកព្យាបាលដល់ភូមិ ឃុំ ស្រុក របស់ពួកគាត់ស្ទើរតែដល់ក្នុងផ្ទះ ស្របពេលដែលពួកគាត់ កំពុងតែមាញឹកនិងការងារ និងខ្សត់ខ្សោយនូវថវិកាព្យាបាលជំងឺទៀតផង នេះជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលជំងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកខាងលើនាឱកាសនេះមានសរុបចំនួន ៧៣២៧នាក់ ស្មើនឹង ១២៥០៨ ករណី ក្នុងនោះមានករណីឈឺធ្ងន់ធ្ងរចំនួន១០៥ នាក់ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយផ្ទាល់៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម