ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្ទោងបេីកការដ្ឋានសាងសង់ផ្លូវ និងស្ពានភ្ជាប់ឃុំពពក និងភូមិកោះសំរោង
លោក គង់ សំអាត អភិបាលរងស្រុកស្ទោងនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់ផ្លូវគ្រួសក្រហមប្រវែង ៦១០ ម ស្ពានមួយកន្លែង និងលូប្រអប់ពីរកន្លែងក្រោមគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចជំហ៊ានទី២ ចំណាយថវិកាជាង ១៩ម៉ឺន ដុល្លារ នៅភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះដែរ លោក គង់ សំអាត អភិបាលរងស្រុកស្ទោងបានលើកឡើងថា សមិទ្ធផលថ្មីនេះបានរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបន្តថា ដេីម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព អាជ្ញាធរឃុំត្រូវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវសហការគ្នាពិនិត្យមេីលដំណេីរការសាងសង់ឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដេីម្បីធនាបានគុណភាព ប្រើប្រាស់បានយូរអង្វែង។

លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក មានការរីកចម្រើន ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ហើយបើកផ្លូវឲ្យបានធំទូលាយតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសមិទ្ធផល ផ្លូវ និងសំណង់ធានាបាននូវគុណភាព អនាម័យ និងសោភ័ណ្ឌភាពស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ថា ផ្លូវគ្រួសក្រហម និងសំណង់ស្ពានលូ ដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប៦១០ម៉ែត្រ ស្ពានមួយកន្លែង ដែលមានទទឹង៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ និងលូ២កន្លែងប្រវែង ១០ ម៉ែត្រ ដែលអស់ទឹកប្រាក់សរុបជាង ១៩ ម៉ឺន ដុល្លារ សហរដ្ឋអមេរិកនឹងប្រើរយៈពេលសាងសង់ ៦ ខែ៕


អត្ថបទ៖ ឈាង មករា
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


