ព័ត៌មានជាតិ
គិតត្រឹមចុងឆ្នាំ ២០២២ កម្ពុជា ផលិតថាមពលអគ្គិសនីបានជាង ៣,៤០០ មេហ្គាវ៉ាត់
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាអាចផលិតថាមពលអគ្គិសនីក្នុងស្រុកបានចំនួន ៣,៤៦៤.៦៧ មេហ្គាវ៉ាត់ ខណៈការនាំចូលពីប្រទេសជិតខាងមានជាង ១ ពាន់មេហ្គាវ៉ាត់។
របាយការណ៍បង្ហាញថា កម្ពុជាបាននាំចូលអគ្គិសនីពីប្រទេសជិតខាងមានចំនួន ១,០៣០.៧៥ មេហ្គាវ៉ាត់ក្នុងនោះប្រទេសថៃមានចំនួន ២៧៧.៣០មេហ្គាវ៉ាត់ ស្មើ ២៦.៩០ ភាគរយ, វៀតណាម ៣៣២.៤៥ មេហ្គាវ៉ាត់ ស្មើ ៣២.២៥ភាគរយ និងឡាវ ៤២១.០០មេហ្គាវ៉ាត់ ស្មើ ៤០.៨៤ភាគរយ។

ផែនការឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងដំឡើងថាមពលអគ្គិសនីឲ្យបានរហូតដល់ ៣,៨១៤.៦៧ មេហ្គាវ៉ាត់ស្មើ ៧៧.១៤ ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥ មេហ្គាវ៉ាត់ ស្មើ ២២.៨៦ភាគរយ។
ថ្លែងក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា តាមផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីពីឆ្នាំ២០២២ ដល់២០៤០ កម្ពុជាត្រូវការទុនវិនិយោគសរុបចំនួន ១១,០២៤ លានដុល្លារអាមេរិក ដើម្បីធ្វើការអភិវឌ្ឍប្រភពអគ្គិសនី និងប្រព័ន្ធបណ្ដាញជាតិ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


