ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការបោះឆ្នោតឡើងវិញសម្រាប់ក្រុង-ស្រុកបង្កើតថ្មី ត្រូវរៀបចំចាត់ចែង ៤ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ ដើម្បីផ្សព្វផ្សាយអំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី ១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។

ការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៩ ខែមេសា ឆ្នាំ ២០២៣។

លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ បានលើកឡើងថា អ្វីដែល គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺការបោះឆ្នោតលើកទី ១ ដែលជាការបោះឆ្នោតឡើងវិញ សម្រាប់ក្រុង ស្រុក ចំនួន ៥ ដែលមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នុង ខេត្តកំពង់ស្ពឺ និងស្រុក អូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។

លោកបន្តថា នេះជាការបោះឆ្នោតអសកល និងជាការបោះឆ្នោតបង្គ្រប់អាណត្តិពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៣ ឆ្នាំ ២០១៩។
ទោះបីជាការបោះឆ្នោតអសកលក៏ដោយលោក ហង្ស ពុទ្ធ បានគូសបញ្ជក់ថា គ.ជ.ប ត្រូវរៀបចំចាត់ចែងឲ្យមាន ៤ ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ គឺការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចុះឈ្មោះបោះឆ្នោត គឺជាការស្រង់ឈ្មោះដោយបញ្ជាក់តាមឋានានុក្រម រួចបញ្ជូនឈ្មោះមក គ.ជ.ប ការឃោសនា បោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។
ទន្ទឹមនឹងនេះ គ.ជ.ប ក៏ត្រូវចាត់ចែងនូវវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
នេះជាកិច្ចប្រជុំលើកទី ២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតឡើងវិញ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាងស្ថានទូតជប៉ុន តំណាងសមាគម អង្គការមិនមែនរដ្ឋា- ភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៤០នាក់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


