ព័ត៌មានជាតិ
គ្រួសារសពកុមារីដោយសារ វីរុសផ្ដាសាយបក្សី ទទួលបានថវិកាជំនួយរបស់ សម្ដេចតេជោ ហ៊ុន សែន
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន ចំនួន ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកជិតខាងណាម្នាក់មានរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីនេះទេ ហើយក្រុមការងារក្រសួងសុខាភិបាល បាន និងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំបន្ថែមដល់ប្រជាពលរដ្ឋព្រមទាំងបិទសារអប់រំផ្ដាសាយបក្សី ក្នុងភូមិ-ឃុំខាងលើផងដែរ។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ លោកសូមរំលឹកដល់មាតាបីតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ។ ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវ ប្រាកដថា កុមារលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។ ដៃអាច ប្រលាក់ដោយវីរុស ដែលវីរុសនេះ មិនអាចមើលឃើញដោយភ្នែកទទេឃើញនោះទេ។ សាប៊ូលាងសម្អាតវីរុសដែលជាប់នៅ ដៃយើង។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬ ពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថាន សុខាភិបាល ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ របស់លោកអ្នកបំផុត ហើយត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល អំពីប្រវត្តិប៉ៈ ពាល់ជាមួយសត្វបសុបក្សីរស់ ឬឈឺ ឬ ងាប់។

គួរបញ្ជាក់ថា នេះជាករណីទី១ បន្ទាប់ពីមិនបានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយជាករណីទី៥៧ បានរកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង ៣១ករណីក្នុងចំណោម ៥៧ករណីជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ ក្នុងចំណោមអ្នកដែលមានឆ្លងវីរុស H5N1 ចំនួន ៥៧ករណីនេះ មានតែ ១៩នាក់ទេដែលមានជីវិត៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?