ព័ត៌មានជាតិ
ពលរដ្ឋរិះគន់រីសតមួយកន្លែងចាក់ដីបំពានចូលស្ទឹងសង្កែ តែអាជ្ញាធរថាធ្វើជើងទេរ
ប្រជាពលរដ្ឋជាច្រើនបានរិះគន់ទៅលើសំណង់រីសតមួយកន្លែងដែលបានចាក់ដីបំពានលើដីចំណីស្ទឹងសង្កែ ដែលផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាលហាមឃាត់ដាច់ខាតការសាងសង់បំពានលើដីចំណីព្រែក បឹង ស្ទឹង ទន្លេ។
ទីតាំងសំណង់រីសតនេះ ស្តិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានប្រើប្រាស់គ្រឿងចក្រកាយ និងចាក់អាចម៍ដីបន្ថែមបំពានទៅលើមាត់ស្ទឹងសង្កែ ក្រោមលេសថា ចាក់ធ្វើជើងទេរ ដើម្បីកុំឱ្យបាក់ច្រាំងស្ទឹង។

ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនោះបាននិយាយថា ធាតុពិត ដីច្រាំងគឺនៅខាងលើ ក្បែររីសតប៉ុន្តែម្ចាស់ទីតាំងនេះបានចាក់ថ្ម នៅជាន់ខាងក្រោម (ដីក្នុងស្ទឹង) ហើយបានចាក់ដីបំពេញបន្ថែមមួយជាន់ក្រោមទៀត ដើម្បីទប់ដីខាងលើកុំឱ្យបាក់ មិនត្រឹមតែប៉ុណ្ណឹងទេ គេបានប្រើប្រាស់គ្រឿងចក្រកាយដីទប់ប៉ែកខាងលើចូលជិតដល់កណ្តាលស្ទឹង ដើម្បីបញ្ចៀសមុខទឹកកុំឱ្យហូរច្រោះចូលទីតាំងរបស់ខ្លួន សកម្មភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅខាងលិចស្ទឹង សម្ដែងនូវការមិនពេញចិត្តទាល់តែសោះ ព្រោះដោយសារតែការបង្វែរទិសដៅទឹកឱ្យហូរបុកទៅខាងលិចវិញ វាជាបញ្ហាមួយបង្កឱ្យបាក់ច្រាំងស្ទឹងនាពេលអនាគត។
ជុំវិញបញ្ហាទីតាំងរបស់រីសតខាងលើនេះ លោក សេក ផានិត ហៅបាវ មេឃុំអូរដំបង១ បាននិយាយថា រឿងនេះលោកមិនបានដឹងឱ្យសុីជម្រៅនោះទេ សុំឱ្យសួរទៅថ្នាក់លើទៅ។

លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរង ទទួលផែនសន្តិសុខ ដែលជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនេះ បានបញ្ជាក់ថា ការចាក់ដីលើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងទេរកុំឱ្យបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងទេរនេះ មិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះទេ គឺត្រូវធ្វើតាមចណ្តោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោមរហូតដល់ក្បាលស្ពានវត្តគរឯណោះ បើគិតជាចម្ងាយជិត២គីឡូម៉ែត្រ ហើយទីតាំងខាងលើនេះជារបស់លោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកាថ្នាក់ក្រោមជាតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជុំវិញការបកស្រាយបែបនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ធ្លាប់បានអះអាងប្រាប់កម្ពុជាថ្មីថា ការស្ថាបនាច្រាំងស្ទឹងសង្កែ ប៉ែកខាងលើស្ពានវត្តគរ គឺក្នុងគម្រោងមានតែប្រវែង ១៥០ ម៉ែត្រនៃក្បាលស្ពានវត្តគរតែប៉ុណ្ណោះ គឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយ។

កម្ពុជាថ្មី បានព្យាយាមជួបតាមរយៈទូរស័ព្ទ ជាមួយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ដែរដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលក្នុងស្ទឹងសង្កែ តែលោកមិនទទួលទូរស័ព្ទ។
ប្រភពមួយចំនួនបានលើកឡើងថា វាគឺជាការត្រូវរ៉ូវគ្នាជាមួយមន្ទីរជំនាញ ទើបបានជាគ្មានការរារាំងទាល់តែសោះ ហើយរហូតមកទល់និងពេលនេះ គឺដីនៅតែស្ថិតនៅក្នុងស្ទឹងសង្កែដដែលដោយគ្មានការកាយចេញទាល់តែសោះ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


