ព័ត៌មានជាតិ
ការរៀបចំវិបស្សនាកម្មដ្ឋានជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ពិធីបុណ្យសម្មាទានធុតង្គសម្មាធិ និងវិបស្សនាកម្មដ្ឋាន ជាពិធីបុណ្យដ៏ប្រពៃ និងជាគុណធម៌ដ៏ឧត្តមនាំមកសន្តិភាពផ្លូវចិត្តដល់មនុស្សជាតិ និងសង្គមទាំងមូល។
លោករដ្ឋមន្ត្រីចាត់ទុកពិធីបុណ្យនេះបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាដែលជាសាសនារបស់រដ្ឋ។

លោក ថោង ខុន ថ្លែងបែបនេះ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបិទវគ្គបតិបត្តិសមាទានធុតង្គ និងសមាធិវិបស្សនា ដែលបានរៀបចំឡើងរយៈពេល៧យប់៧ថ្ងៃ នៅគេហដ្ឋានរបស់លោករដ្ឋមន្ត្រី នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន នាពេលបច្ចុប្បន្ន ព្រះសង្ឃនៃព្រះពុទ្ធសាសនា សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានខិតខំលើកកម្ពស់ ពង្រឹង និងពង្រីកការកសាងវត្តអារាមជាច្រើន ដែលមានដូចជា កុដិ ឧបដ្ឋានសាលា ព្រះវិហារ ជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរីកចម្រើនផ្នែកសម្ភារៈនេះ ព្រោះអាស្រ័យដោយប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ដោយឡែកផ្នែកសីលធម៌សង្គម លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ព្រះសង្ឃ បានដើរតួជាគំរូយ៉ាងសំខាន់ ពិសេសស្ថាប័នព្រះពុទ្ធសាសនា គឺជាគំរូល្អផ្នែកសីលធម៌ ចរិយាធម៌ និងជួយអប់រំផ្នែកសីលធម៌ ទឹកចិត្តកតញ្ញូ ជួយហាមឃាត់អំពើព្រៃផ្សៃផ្សេងៗក្នុងសង្គម។ ទន្ទឹមនេះ ព្រះពុទ្ធសាសនា បានសាបព្រួសបណ្តុះបណ្ដាលអប់រំ ជួយប្រៀនប្រដៅប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យតាំងនៅក្នុងគន្លងសីលធម៌ល្អ។
លោក ថោង ខុន បានបន្ថែមថា ក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកតែងតែផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងវប្បធម៌ រួមទាំងព្រះពុទ្ធសាសនារបស់កម្ពុជាឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានឃើញ និងចង់មកទស្សនាកម្សាន្តនៅកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វត្តអារាមគួរតែកសាងឲ្យមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ មានក្បូរក្បាច់រចនារស់រវើក ត្រូវចេះថែរក្សា និងឲ្យតម្លៃដល់ស្នាដៃអ្នកជំនាន់មុន ដើម្បីអាចទាក់ទាញភ្ញៀវជាតិ-អន្តរជាតិឲ្យមកទស្សនាផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


