ព័ត៌មានជាតិ
បុណ្យទន្លេនៅខេត្តកំពង់ធំ ក៏ជាឱកាសជំរុញស្មារតី និងសកម្មភាពកីឡាឆ្ពោះទៅកាន់ស៊ីហ្គេម
នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការរៀបចំបុណ្យក៏ខិតខំជំរុញស្មារតី និងសកម្មភាពកីឡាទៅដល់កីឡាករ-កីឡាការនី និងប្រជាជនទូទៅ ដើម្បីរួមគ្នាឆ្ពោះទីកាន់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែជាង៥០ថ្ងៃទៀតប៉ុណ្ណោះ។

ទន្ទឹមនេះដែរ ឯកឧត្តមមន្ត្រី ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេ ឱ្យបន្តការផ្សព្វផ្សាយ បញ្ជ្រាបដល់ប្រជាជនពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ និងត្រូវកៀរគរឱ្យមានការចូលរួមលេងកីឡា និងជំរុញឱ្យមានការរៀបចំទីលានលេងកីឡាច្រើនប្រភេទ។

ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រារព្ធនៅចំណុចសួនស្ទឹងសែន ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត” មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តា ខេត្តទាំងអស់ ដែលនៅតាមដងទន្លេ ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ពិធីបុណ្យទន្លេនឹងផ្តល់ជូនសកម្មភាពសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម៖

១. ផ្សព្វផ្សាយផ្ទាល់នូវការសម្តែង ទស្សនីយភាព សិល្បៈ ការគំតន្រ្តី ដោយមានការចូលរួមពី សំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រូចអបអរសាទរពិធីបុណ្យទន្លេ, ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា ភេសជ្ជៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និង ការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនីជាតិ អន្តរជាតិ, ក្រោយពី ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់ៗគ្នាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើកម្ពុជាបើកទូលាយនូវដំណើរការសេដ្ឋកិច្ច លើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យកម្ពុជារៀបចំកម្មវិធីជួបជុំ បុណ្យជាតិ តាមទំនៀមទំលាប់ ប្រពៃណី គ្រប់ ទីកន្លែង។ ទាំងអស់នេះ គឺជាការយកចិត្តទុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កើននូវកិច្ចទំនាក់ទាំងជាតិ និងអន្តរ ជាពិសេសនោះ គឺការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
អត្ថបទ៖ ឈាង មករា




-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Pinky ក្លាយជាអ្នកលក់មាន់បំពងយ៉ាងជំនាញ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកជំនាញ ៖ បើសិនមានលទ្ធភាព ពេលនេះជាឱកាសវិនិយោគចំណេញលើវិស័យអចលនទ្រព្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
បុគ្គលល្បីលើលោកទាំង ៧ នេះ ញៀនល្បែងងើបមិនរួច
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣