ព័ត៌មានជាតិ
ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ធ្វើការសម្ពោធជាផ្លូវការ លើគម្រោងការផ្ដល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់រវាងប្រទេសទាំងពីរ
ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានផ្ដួចផ្ដើមរួមគ្នាជាមួយនឹង ក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ភីធីអ៊ី អិលធីឌី (CBS) ដែលឋិតនៅក្រោម ក្រុមហ៊ុនក្រេឌីតប្យួរ៉ូអាស៊ី លីមីតធីត (CBA) ក្នុងការសម្ពោធជាផ្លូវការលើគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់រវាងប្រទេសទាំងពីរ។ ការសម្ពោធជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ផាករ៉ូយាល់ ខូលិចសិន ម៉ារីណា ប៊េ នៅប្រទេសសិង្ហបុរី នៅក្នុងកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃការផ្តល់សេវាចែករំលែករបាយការណ៍ឥណទានរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរ នៃធនាគារកណ្ដាលទាំងពីរ និងក្រុមហ៊ុនចែករំលែករបាយការណ៍ព័ត៌មានឥណទានរបស់ប្រទេសទាំងពីរ ក៏ដូចជាថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើនផងដែរ។

Mr. William Lim, Executive Director, Credit Bureau Singapore and Mr. Sothearoath Oeur, Chief Executive Officer, Credit Bureau Cambodia
ដោយសារមានការកើនឡើងទៅលើលំហូរចល័តការងារទូទាំងសកលលោក ក្នុងនោះដែរ គម្រោង នៃការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់បានក្លាយជាបញ្ហាដ៏សំខាន់មួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលបុគ្គលម្នាក់ៗមានសិទ្ធស្នើសុំ របាយការណ៍ឥណទានដោយផ្ទាល់ពីក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាននៅក្នុងប្រទេសកំណើតរបស់គេ ហើយត្រូវបញ្ជូនទិន្នន័យព័ត៌មានឥណទានទាំងនោះទៅកាន់និយោជករបស់គេដែលនៅប្រទេសដទៃទៀត។

Mr. William Lim, Executive Director, Credit Bureau Singapore and Mr. Sothearoath Oeur, Chief Executive Officer, Credit Bureau Cambodia
ការផ្ដួចផ្ដើមនេះបានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីអេស និង ស៊ីប៊ីស៊ី អាចមានលទ្ធភាពក្នុងការចេញរបាយការណ៍ឥណទាន បន្ទាប់ពីមានការស្នើសុំពីបុគ្គលម្នាក់នោះ ក្នុងករណីទីមួយគឺនៅពេលដែលបុគ្គលម្នាក់ធ្វើការស្នើសុំត្រួតពិនិត្យមើលលើលទ្ធភាពទទួលបានឥណទានរបស់គេជាមួយស្ថាប័ននោះ និងទីពីរនៅពេលបុគ្គលម្នាក់បានដាក់ពាក្យធ្វើការងារនៅក្នុងស្ថាប័នហិរញ្ញវត្ថុដោយស្ថិតនៅក្រោមលក្ខន្តិកៈត្រឹមត្រូវ និងសមស្រប ដែលតម្រូវឲ្យមានការត្រួតពិនិត្យរបាយការណ៍ឥណទានតាមលក្ខខណ្ឌការងារ។ ការទទួលបានព័ត៌មានឥណទាននេះ នឹងធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុទទួលបានការត្រួតពិនិត្យលើលទ្ធភាពឥណទានរបស់បុគ្គលម្នាក់ៗបានកាន់តែច្បាស់លាស់ និងជាក់លាក់ មុនពេលធ្វើការផ្ដល់ផលិតផលឥណទានផ្សេងៗ នៅក្នុងប្រទេសទាំងពីរ និងនៅពេលទទួលបានឧកាសការងារ ទោះបីនៅប្រទេសកម្ពុជា ឬនៅក្នុងប្រទេសសិង្ហបុរីក៏ដោយ ក៏បុគ្គលម្នាក់ៗមានលទ្ធភាពទទួលបានរបាយការណ៍ឥណទាន ដើម្បីត្រួតពិនិត្យប្រវត្តិរបស់ខ្លួនដែរ។

Mr. William Lim, Executive Director, Credit Bureau Asia
Mr. Sopnendu Mohanty, Chief Fintech Officer, Monetary Authority of Singapore
Ms. Ong Ai Boon, Representative, Association of Banks in Singapore
Dr. Serey Chea, Chairwoman, Credit Bureau Cambodia
Mr. Vincent Lim, Chairman, Credit Bureau Singapore
H.E. Sovannorak Rath, Assistant Governor and Direct General of Banking Supervision, National Bank of Cambodia
Mr. Oeur Sothearoath, Chief Executive Officer, Credit Bureau Cambodia
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា មានប្រសាសន៍ថា «ការពិតណាស់ដែល ធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុ នៃប្រទេសសិង្ហបុរី ធ្វើការគាំទ្រ និងជ្រោមជ្រែងលើគំនិតផ្ដួចផ្ដើមដ៏ធំនេះ ដើម្បីពង្រឹងលទ្ធភាពដល់សាធារណជនក្នុងការគ្រប់គ្រងលើព័ត៌មានឥណទានផ្ទាល់ខ្លួនដែលជាលក្ខណៈឆ្លងតំបន់។ ការិយាល័យឥណទានទាំងពីរ បានធ្វើការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីឲ្យការសហការលើគម្រោងនេះ អាចសម្ពោធដាក់ឲ្យប្រើប្រាស់បានជាផ្លូវការ ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅកាន់ធុរកិច្ច ក៏ដូចជាចំពោះបុគ្គល ដែលមកពីប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីបង្កើតឱកាសឲ្យកាន់តែច្រើនដល់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយយើងសង្ឃឹមថា យើងនឹងអាចពង្រីកកិច្ចសហការរបស់យើង ទៅកាន់ការិយាល័យឥណទានផ្សេងទៀតនៅក្នុងតំបន់អាស៊ាន»។

បន្ទាប់ពីរបាយការណ៍ឥណទានបានផ្តល់ជូនទៅស្ថាប័នហិរញ្ញវត្ថុជាសមាជិក និងក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ បុគ្គលម្នាក់ៗ នឹងទទួលបានរបាយការណ៍ឥណទានមួយច្បាប់ដូចគ្នាដែរ ដើម្បីធ្វើជាឯកសារយោង ក្នុងករណីថា ប្រសិនបើបុគ្គលម្នាក់នោះ រកឃើញថាទិន្នន័យនៅលើរបាយការណ៍ឥណទានរបស់គេណាមួយមិនត្រឹមត្រូវ នោះដំណើរការ នៃការស្នើសុំធ្វើការកែប្រែ នឹងត្រូវបានធ្វើការតាមដានលើការស្នើសុំកែប្រែរបស់បុគ្គលផ្ទាល់។
ទាំងក្រុមហ៊ុន ស៊ីប៊ីអេស និងស៊ីប៊ីស៊ី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថាគម្រោងនេះដំណើរការស្របទៅតាមក្របខណ្ឌ ផែនការការងារ ក៏ដូចជាលក្ខខណ្ឌផ្សេងៗរបស់និយ័តករផងដែរ។ ដោយក្រុមហ៊ុនទាំងពីរ នឹងផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់ លើលទ្ធភាពទទួលបានឥណទានសម្រាប់អ្នកទើបចូលទៅប្រទេសថ្មីៗ ហើយក៏ដើម្បីផ្សារភ្ជាប់នូវចន្លោះប្រហោងរវាងអ្នកផ្តល់ឥណទាន និងនិយោជក ដែលកំពុងជួបប្រទះបញ្ហាលើដំណើរការត្រួតពិនិត្យ លើព័ត៌មានរបាយការណ៍របស់បុគ្គលម្នាក់ដែលទើបផ្លាស់ប្ដូរទៅប្រទេសណាមួយ។
លោក William Lim ជាប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីអេស បានលើកឡើងថា «ស៊ីប៊ីអេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង លើការទទួលបានឥណទាននៅប្រទេសសិង្ហបុរី ក្នុងរយៈពេល ២ ទសវត្សកន្លងមកនេះ។ យើងជឿថា គំនិតផ្ដួចផ្ដើមគម្រោងថ្មីនេះ នឹងជួយកសាង និងពង្រឹងប្រព័ន្ធគ្រប់គ្រងឥណទានរបស់ការិយាល័យឥណទានទាំងពីរឲ្យកាន់តែមានវឌ្ឍនភាព។ កិច្ចសហការនេះ គឺជាជំហានវិជ្ជមានដំបូង ក្នុងដំណើរការផ្លាស់ប្ដូរទិន្នន័យឆ្លងដែនទៅវិញទៅមក ដើម្បីការទទួលបានឥណទានកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេសផងដែរ។ យើងសង្ឃឹមថានេះជាគម្រោងមួយក្នុងការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការទ្វេភាគីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅពេលអនុលោមតាមលក្ខខណ្ឌត្រឹមត្រូវ»។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា បានបញ្ជាក់ផងដែរថា «នេះជាសមិទ្ធផលដ៏ធំធេងមួយរបស់យើងក្នុងការសម្ពោធជាផ្លូវការលើគម្រោងប្រព័ន្ធចែករំលែកឥណទានឆ្លងតំបន់ ដែលយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានរបស់ប្រទេសសិង្ហបុរី។ យើងជឿជាក់ថា គម្រោងនេះ នឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅក្នុងប្រទេសទាំងពីរ។ ហើយគម្រោងមួយនេះដែរ នឹងក្លាយជាគំនិតផ្ដួចផ្ដើមគំរូ នៅក្នុងតំបន់»។
ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមនេះនឹងជួយជំរុញបន្ថែមលើវិវឌ្ឍនភាពវិស័យទាំងមូល មិនតែប៉ុណ្ណោះគម្រោងនេះនឹងក្លាយជាពុម្ពគំរូមួយសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានអន្តរជាតិផ្សេងទៀត ដើម្បីជួយឲ្យអ្នកផ្តល់សេវាឥណទាន ឬក៏និយោជកទាំងឡាយ ទទួលបានទិដ្ឋភាពច្បាស់លាស់ជាងមុន ក្នុងការស្វែងយល់ ត្រួតពិនិត្យលើលទ្ធភាពទទួលបានឥណទាន និងប្រវត្តិរបស់បុគ្គលម្នាក់៕
សម្រាប់ព័ត៌មានបន្ថែម ប្រទេសកម្ពុជា សូមទំនាក់ទំនងមកកាន់ ៖
Mr Prashanta Pradhan, Email: [email protected]
សម្រាប់ព័ត៌មាន ប្រទេសសិង្ហបុរី សូមទំនាក់ទំនងមកកាន់ ៖
Ms Koh Yee Hui, Email: [email protected]
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


