ព័ត៌មានជាតិ
សម្តេចតេជោ ជាថ្នាក់ដឹកនាំទី១ លើពិភពលោក បានរំដោះផ្ទៃដីមានមីនធំជាងគេ ប្រែក្លាយដីមីន ជាដីមាស
នាឱកាស ចូលរួមអបអរសាទរការប្រកាសខេត្តកណ្តាល ជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងប្រាប់អង្គពិធីទាំងមូលថា សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំកំពូលទី១ លើពិភពលោក ដែលបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធំជាងគេ និងបានប្រែក្លាយដីមីន ទៅជាដីមាស។

រយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ និងមានអ្នកទទួលផលជាង៩លាននាក់។

ជាក់ស្តែង ខេត្តកណ្តាល គឺជាខេត្តមួយស្ថិតក្នុងសមិទ្ធផលជាប្រវត្តិសាស្រ្តនានារបស់សម្តេចតេជោ និងត្រូវបានប្រកាសជាខេត្តទី១០ អស់មីន ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ ខេត្តកណ្តាល មុននឹងឈានដល់ថ្ងៃនេះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៧៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤៩ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤ ២៨៩ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ដោយអង្គភាពស៊ីម៉ាក់ ក្នុងទំហំផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រក្រឡា ព្រមទាំងបានបង្កឲ្យមានជនរងគ្រោះចំនួន ៦៤០ នាក់ ក្នុងនោះស្លាប់ ២៨២ នាក់។ ទោះបីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ខេត្តកណ្តាល នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ១៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៤៣ ចម្ការគ្រាប់ ទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា ប្រជាជនកម្ពុជា រួមជាមួយសហគមន៍សកម្មភាពមីននៅកម្ពុជាទាំងអស់ សូមប្តេជ្ញាចូលរួម និងគាំទ្រចំពោះមគ្គុទ្ទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្កើតនូវប្រវត្តិសាស្រ្តថ្មី មួយទៀត គឺកម្ពុជាគ្មានមីន និងគ្មានគ្រោះថ្នាក់ដោយសារមីនត្រឹមឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាព ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីន យើងទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ជាសេនាធិការឲ្យរាជរដ្ឋាភិបាលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ជាតិ ដែលតែងតែផ្តល់នូវការគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទាំងក្នុងពេលបោសសម្អាត និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពេលបោសសម្អាតរួច។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ កន្លងទៅនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏ដូចជាកងកម្លាំងដោះមីន ដែលបានចូលរួមរំដោះផ្ទៃដី និងផ្តល់សុខសុវត្ថិភាពដល់ប្រជាជនខេត្តកណ្តាល និងប្រកាសជាខេត្តទី១០ អស់មីន ព្រមទាំងថ្លែងអំណរគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិដទៃទៀត ប្រមាណជាង ៣ ០០០ នាក់ រួមទាំងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន