ព័ត៌មានជាតិ
សិស្សជាង ៥០០ នាក់ នៅខេត្តមណ្ឌលគិរីទទួលបានការអប់រំជុំវិញចំណីអាហារហាមឃាត់ និងហានិភ័យចំពោះសុខភាព
សិស្សជាង ៥០០ នាក់ទទួលបានការអប់រំជុំវិញចំណីអាហារហាមឃាត់និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពស្របពេលមន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងក្លាយ បន្លំ (គ ប ប)នៅតាមគ្រីស្ថានសិក្សាទូទាំងប្រទេសជា បន្តបន្ទាប់។
កាលពីថ្ងៃទី ៣ មីនាកន្លងទៅថ្មីៗនេះមន្ត្រីសាខា (កបប)ថា ខេត្តមណ្ឌលគិរីសហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មបានចុះធ្វើការអប់រំ ផ្សព្វផ្សាយ ដល់សិស្សានុសិស្សនៅ អនុវិទ្យាល័យ និងអនុវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក នាយក (កបប) បានឲ្យដឹងថាសិស្សានុសិស្ស សារុបប្រមាណជាង ៥០០ នាក់បានទទួលការបណ្ដុះបណ្ដាល នៅខេត្តមណ្ឌលគិរី ដែលមានខ្លឹមសារ ស្ដីពីការទទួលទានអាហារដែលមានគុណភាពសុវត្ថិភាពនិងអនាម័យ ដើម្បី ទទួលបានសុខភាពល្អ។
លោកបានអះអាងទៀតថា មន្ត្រីសាខា (កបប) រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តបានចែកផ្ទាំងរូបភាពអប់រំសព្វផ្សាយដែលបង្ហាញពីអាហារសុវត្ថិភាព និងអាហារគ្រោះថ្នាក់ចំនួន ១០០ ផ្ទាំងទៅដល់សិក្សានុសិស្ស និង អ្នកគ្រូ លោកគ្រូ ផងដែរ។
តាមការរកឃើញរបស់យើង បានបង្ហាញថា កុមារនៅក្នុងអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទាំងមូល ដែលមានកម្ពុជាផងនោះកំពុងតែរស់នៅក្នុងបរិស្ថានអាហារដែលជំរុញការលក់ និងការបរិភោគ អាហារ និង ភេសជ្ជ គុណភាពអន់ជាជាងអាហារដែលមាន សុខភាពល្អ។
យូនីសេហ្វ រកឃើញជាបន្តទៀតដែលមានក្មេងជំទង់លើសពី ១ ក្នុងចំណោម 3 នាក់ទទួលទាន ភេសជ្ជៈដែលមានជាតិស្ករ យ៉ាងតិច ១ប្រភេទ ក្នុង១ថ្ងៃ ហើយជាងពាក់កណ្ដាល នៃក្មេងជំទង់ទាំងនេះទទួលទានអាហារចំអិនរហ័សយ៉ាងតិច ១ដង ក្នុង១សប្តាហ៍យ៉ាងតិច ជាងពាក់កណ្ដាល នៃ ពួកគេទទួលទានផ្លែឈើ និងបន្លែ បានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
គួររំលឹកថា កាលដែលកុមារ និងយុវវ័យទទួលទាន របប អាហារបែបនេះ ក៏ព្រោះស្ថានភាពនៃការរស់នៅ របស់ពួកគេក្នុងពេលបច្ចុប្បន្នគឺបានហ៊ុព័ទ្ធ ទៅដោយការ ផ្សព្វផ្សាយ លក់អាហារអន់គុណភាព នៅ គ្រប់ទីកន្លែងដែលមានដូចជា តាមអនឡាញ តាមផ្លូវ ទៅសាលារៀន នៅមហាវិទ្យាល័យ តាមទូរទស្សន៍ និងហាងលក់ ទំនិញគ្រឿងទេសផងដែរ៕
អត្ថបទ៖ រុងរឿង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


