ព័ត៌មានជាតិ
ក្រសួងទទូចឱ្យអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿន កុំបើកលើសកំណត់ និងត្រួតពិនិត្យយានយន្តឱ្យបានត្រឹមត្រូវ
ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឲ្យអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បើកបរកុំឲ្យលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវមុននឹងធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ការទទូចសុំនេះ គឺបន្ទាប់ពីសង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿន កំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ បើកបរបញ្ច្រាសទិស ហើយមានខ្លះនៅមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដូចករណីមួយចំនួន កាលពីពេលកន្លងមក។
ម៉្យាងវិញទៀត ក៏មានករណីរបូតកង់ និងឆេះរថយន្តប៉ុន្មានករណីផងដែរ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសរថយន្ត ហេតុនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតាគោរពច្បាប់ចរាចរណ៍ ដោយអនុវត្តតាមគោលការណ៍សុវត្តិភាព។
លើសពីនេះ ត្រូវត្រួតពិនិត្យាយាន្តយន្តរបស់ខ្លួនជានិច្ច មុនពេលចេញដំណើរ ពិសេសគឺត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានទៀងទាត់តាមការកំណត់ ដើម្បីជៀសវាងករណីដូចដែលមានកាលពីពេលកន្លងមក។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែចុងក្រោយនេះ ពោលគឺចាប់ពី ខែវិច្ឆិកា ២០២២-ខែកុម្ភៈ ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វេីចរាចរណ៍សរុបប្រមាណ ១,៤លានដង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


