Connect with us

ព័ត៌មានជាតិ

នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចំណាយពេលជាង២០ឆ្នាំ ដើម្បីការពារសត្វព្រៃនៅកម្ពុជា

បានផុស

នៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្កើតកម្មវិធីអភិរក្សនៅកម្ពុជាក្នុងឆ្នាំ២០០០ បន្ទាប់ពីអង្គការនេះ បានបង្កើតឡើងកាលពីឆ្នាំ១៩៩៥។ ស្ថាបនិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចំណាយពេលជាង ២០ឆ្នាំមកហើយ សម្រាប់សកម្មភាពអភិរក្សសត្វព្រៃនៅកម្ពុជា។ តើលោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចូលរួមចំណែកសកម្មភាពអ្វីខ្លះក្នុងកិច្ចការពារព្រៃឈើ ជាពិសេស ការអភិរក្សសត្វព្រៃនៅកម្ពុជា?  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត មានដើមកំណើតមកពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា និងបានទៅរស់នៅក្នុងប្រទេសប្រេស៊ីល និងអឺរ៉ុប។ លោកស្រី បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតបរិស្ថាន នៅប្រទេសបារាំង និងស្វីស។ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់ការដោះស្រាយការប្រែប្រួលអាកាសធាតុ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានអនុវត្ត និងគាំទ្រកម្មវិធីអភិរក្សជួរមុខយ៉ាងក្លាហានក្នុងកិច្ចការពារព្រៃឈើដែលកំពុងរងការគំរាមកំហែង។ ក្នុងនោះ លោកស្រី ស៊ូវណ្ណា បានជួយសង្គ្រោះសត្វព្រៃដែលជិតផុតពូជ និងការដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ក្នុងតំបន់ជួរភ្នំក្រវាញរបស់កម្ពុជា។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចាប់ផ្តើមកម្មវិធីអភិរក្ស ក៏ដូចជាការបន្តយុទ្ធសាស្រ្តកាត់បន្ថយការជួញដូរសត្វព្រៃ ដោយបានចាប់ដៃគូជាមួយរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាយតម្លៃការជួញដូរសត្វព្រៃទូទាំងប្រទេស។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្រោមការដឹកនាំរបស់លោកស្រី ស៊ូវណ្ណា ក៏បានរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាលការអនុវត្តច្បាប់សម្រាប់ក្រុមការងារពិសេសនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថរបស់កម្ពុជា។ ការបណ្តុះបណ្តាលនេះ គឺការបង្កើតអង្គភាពអនុវត្តច្បាប់សត្វព្រៃដំបូងគេនៅក្នុងប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមសង្គ្រោះសត្វព្រៃរហ័ស។ គិតត្រឹមឆ្នាំ២០២១ អង្គភាពមានសមត្ថកិច្ចបានចាប់ខ្លួនអ្នកជួញដូរសត្វព្រៃខុសច្បាប់ចំនួនជាង ៧ពាន់នាក់ រឹបអូសសត្វព្រៃរស់ចំនួន៧២ ៧៨៧ក្បាល រឹបអូសសាច់ និងផ្នែករាងកាយចំនួនជាង១៨តោន។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត ក្នុងនាមជា​នាយិកាប្រតិបត្តិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃគូសហការជាមួយក្រសួងបរិស្ថាន ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីអនុរក្សសម្រាប់កិច្ចការពារឧទ្យានជាតិបូកគោ។ ក្នុងរយៈពេល១០ឆ្នាំ (ឆ្នាំ២០០០ ដល់ឆ្នាំ២០១០) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបន្តគាំទ្រកិច្ចការអភិរក្ស រួមទាំងការកសាងមជ្ឈមណ្ឌលជាតិអភិរក្ស ការអភិវឌ្ឍកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលដល់ឧទ្យាននុរក្សចំនួន៧៧០នាក់នៅទូទាំងប្រទេសកម្ពុជា។

ដោយផ្អែកលើភាពជាដៃគូដ៏ជោគជ័យទាំងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនួយបច្ចេកទេសនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលពេលនោះត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ និងសកម្មភាពលួចកាប់ឆ្ការព្រៃយកដីធ្វើជាកម្មសិទ្ធិឯកជន។ ស្របពេលគ្នានោះ សត្វព្រៃកម្រៗ ដូចជា សត្វដំរី និងខ្លា ជាច្រើនក្បាលត្រូវបានសម្លាប់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបលោកស្រី ស៊ូវណ្ណា បាន​ផ្ដល់កិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរមូលដ្ឋានក្នុងការរៀបចំ​ក្រុម​អនុរក្ស​ ដើម្បី​ដោះស្រាយ​ស្ថានភាព​បន្ទាន់។

លើសពីនេះ លោកស្រី ស៊ូវណ្ណា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអភិបាលខេត្តកោះកុង ក្រសួងកសិកម្ម ក៏ដូចជាក្រសួងរៀបចំដែនដី ដើម្បីបង្កើតគម្រោងកសិកម្មសហគមន៍សុវណ្ណាបៃតងក្នុងតំបន់ជួរភ្នំក្រវាញរបស់កម្ពុជា។ គម្រោងនេះ មានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងផ្តល់ឲ្យកសិករនូវកម្មសិទ្ធិដីធ្លីស្របច្បាប់ ហើយពលរដ្ឋទាំងនោះ ទទួលបានការអប់រំ និងការថែទាំសុខភាពដោយយកចិត្តទុកដាក់។ លោកស្រី ថែមទាំងបានចូលរួមចំណែកក្នុងការបង្កើតឲ្យមានគម្រោងរ៉េដបូកជួរភ្នំក្រវាញ ដើម្បីគាំទ្រសត្វបក្សី ថនិកសត្វ និងសត្វល្មូនប្រមាណ៥០ប្រភេទដែលរងការគំរាមកំហែង ឬ រងការជិតផុតពូជ និងជំរុញដល់ការលក់ឥណទានកាបូនដោយស្ម័គ្រចិត្ត ព្រមទាំងសកម្មភាពថែរក្សា ការពារ និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការប្រឆាំងការប្រែប្រួលអាកាស ជាដើម៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម