ព័ត៌មានជាតិ
សម្តេចតេជោ៖ ប្រសិទ្ធភាពវ៉ាក់សាំងចិនមិនមានអ្វីព្រួយបារម្ភ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទទួលបានការចាក់វ៉ាក់សាំងតាំងពីខែតុលា ឆ្នាំមុន បានបង្ហាញប្រាប់ផ្លូវកម្ពុជា មិនឲ្យមានការព្រួយបារម្ភទៅលើប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩។
សម្តេចតេជោថ្លែងបញ្ជាក់ថា អ្វីដែលជាភាពចាំបាច់របស់កម្ពុជាមិនអាចរង់ចាំបានទៀតនោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឲ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំដែលបានប្រើប្រាស់រួចមកហើយ សម្រាប់មេដឹកនាំចិន ដែលមានដល់មនុស្សរាប់លាននាក់ និងមានប្រទេសមួយចំនួនទៀតរាប់ទាំងប្រទេសឥណ្ឌូនេស៊ី ។
សម្តេចតេជោ មានប្រសាសន៍ទៀតថា ប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូងគឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ខណៈប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសនៅយប់ថ្ងៃទី ១៥ ខែមករា អំពាវនាវឲ្យប្រជាពលរដ្ឋបងប្អូនជនរួនជាតិស្ងប់អារម្មណ៍ កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រើប្រាស់ក្នុងពេលឆាប់ៗ។
សម្តេចតេជោបញ្ជាក់ថា កម្លាំងបញ្ជាការអង្គរក្សនៅជុំវិញសម្តេច នឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ ហើយជាពិសេសគឺខ្សែត្រៀមជួរមុខ ដែលមានក្រុមគ្រួពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹងការផ្តល់សេវា រាប់ទាំងអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី ក៏ត្រូវបានទទួល ដោយឥគិតថ្លៃ និងដោយស្ម័គ្រចិត្ត នេះជាគោលការណ៍របស់រដ្ឋាភិបាល ត្រូវតែបន្តនៅក្នុងផែនការវ៉ាក់សាំងរបស់យើង។
សម្តេចតេជោ ហ៊ុន សែនថ្លែងថា មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេល ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានដឹងថា មេដឹកនាំចិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩តាំងពីខែតុលា នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ចិន បានមកទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលា ឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ថា លោកបានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩រួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន អះអាងថា រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី មានសុខភាពល្អណាស់ ហើយដើរស្ទើតែគ្រប់ទីកន្លែង ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងផងដែរ។ បន្ទាប់ពីទស្សនិកិច្ចរបស់លោក នៅក្នុងប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ដូច្នេះបទពិសោធន៍ នៃរដ្ឋមន្ត្រីការបរទេសវ៉ាង យី ដែលជាមេដឹកនាំដ៍សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឲ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយ ទៅដល់អាយុជីវិត របស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


