ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំឱ្យផ្ដល់សេវាសុខាភិបាលកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឱ្យបានស្អិតរមួតជាមួយ អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីជំរុញការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ពោលគឺធ្វើយ៉ាងណាឱ្យសមទៅនឹងការដាក់ហាសនាម ជាកងទ័ពអាវ ស។

ការណែនាំបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា បុគ្គលិកបុគ្គលិកពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អនាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការ នៃការបង្ការទប់ស្កាត់ជំងឺ COVID-19 ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេស។ អ្វីដែលយើងខ្វះខាតនោះ គឺយើងមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាលប្រទេសជឿនលឿនមួយចំនួន តែសមត្ថភាពគ្រូពេទ្យយើងមិនអន់នោះទេ។

លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវចុះ MOU ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់ មិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។ លោក បានណែនាំមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុតគឺការអនុវត្តការងារជាក្រុម។

លោក ឃួង ស្រេង បញ្ជាក់ថា អង្គសន្និបាតនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អ្នកជំនាញឯកទេស អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ បានផ្លាស់ប្តូរបច្ចេកទេស វិធីសាស្ត្រព្យាបាល វិជ្ជាជីវៈឯកទេស បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀត នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់មន្ទីរនៅក្នុងឆ្នាំ២០២៣នេះឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃសេវា និងត្រៀមខ្លួនចូលរួមបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងគ្រប់ប្រភេទ ពិសេសជំងឺកូរីដ-១៩ បំប្លែងថ្មី ភាពស៊ាំនៃជំងឺ និងជំងឺកាចសាហាវផ្សេងៗទៀត ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ លទ្ឋផលទាំងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៏សុខាភិបាល និងការចូលរួមរបស់សហគមន៍។ កត្តាគន្លឹះដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលខាងលើគឺ ដោយមានការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកបានឱ្យដឹងថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយប្រធាន ១រូប អនុប្រធានចំនួន ៤រូប និងមានការិយាល័យចំណុះចំនួន ៤រួមមាន៖ ការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យគណនេយ្យ-ហិរញ្ញវត្ថុ ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងការិយាល័យនិយ័តកម្ម សុខាភិបាល ការិយាល័យស្រុកប្រតិបត្តិចំនួន ៧ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ៧ មណ្ឌលសុខភាពចំនួន ៤៣ និងប៉ុស្តិ៍សុខភាពចំនួន ៧ទីតាំង មន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួន ១ ៣៩២រូប (ស្រ្តីចំនួន ៧៦៦រូប)៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


