Connect with us

ព័ត៌មានជាតិ

កិច្ចព្រមព្រៀងទ្វេភាគី ផ្តល់ឱកាសដល់វិស័យឯកជន​បង្កើនសង្វាក់ផលិតកម្មរបស់ខ្លួន​ក្នុងទីផ្សារតំបន់ និងអន្តរជាតិ

បានផុស

នៅ

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្តួចផ្តើមគំនិត​ក្នុងការធ្វើសមាហរកម្មពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ក្នុងតំបន់ និងជាសកល ដើម្បីឱ្យប្រាកដថា កម្ពុជា នឹងមានភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ASEAN & ASEAN +1) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​​ និងកិច្ចព្រមព្រៀមសេរីទ្វេភាគីជាមួយចិន និងកូរ៉េ នឹងផ្តល់ជាឱកាសទីផ្សារ​យ៉ាងធំសម្បើមសម្រាប់វិស័យធុរកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព​នៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបែបនេះពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC)​ កាលពីថ្ងៃទី ៣០ ខែ មីនា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញយុទ្ធសាស្រ្តសមាហរណកម្ម​ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោត​ទៅលើការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មក្នុងការនាំចេញ និងប្រភពកំណើនសេដ្ឋកិច្ចថ្មី។ តាមរយៈការជួយគាំ​ទ្រផ្នែកហិរញ្ញវត្ថុពី EIF ក្រសួងពាណិជ្ជកម្មបាននឹងកំពុងជំរុញគម្រោងការអភិវឌ្ឍពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិច​ត្រូនិករបស់ខ្លួនហៅថា “Go4eCAM” ដែលមានគោលបំណងផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម​របស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ច​សហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់​ហិរញ្ញប្បទានកម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម