Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកទឹកចិត្ត​ បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីនិរន្តរភាពសេដ្ឋកិច្ច-សង្គ​ម

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត​ និងជំរុញដល់មន្ត្រីសុខាភិបាល​ អាជ្ញាធរ​ និងមន្ត្រីពាក់ព័ន្ធ​ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព​ និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន​ ដេីម្បីរក្សាបាននិរន្តរភាពនៃដំណេីរការសេដ្ឋកិច្ច-សង្គ​ម​ ជម្រុញកំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលេីកឡេីងបែបនេះ​ ខណៈលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខេត្តចំនួន០៣ រួមមានខេត្តបន្ទាយមានជ័យ ដែលមានទីតាំង សាកលវិទ្យាល័យជាតិមានជ័យ រោងចក្រ ធី ខេ ហ្កាមេន ផ្សារមង្គលបូរី,​ ខេត្តប៉ៃលិន មានដូចជា កាស៊ីណូម្កុដពេជ្រ កាស៊ីណូហ្គ្រែន វិទ្យាល័យទេពនិមិត្ត និងខេត្តបាត់ដំបង រួមមានទីតាំងដូចជា អនុវិទ្យាល័យស្វាយស ផ្សារណាត់ មណ្ឌលសុខភាពជ្រៃ​ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់មន្ត្រីសុខាភិបាលអាជ្ញារធរ​ និងមន្ត្រីពាក់ព័ន្ធដើម្បីបន្តការខិតខំប្រឹងប្រែងអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋ​ ឱ្យអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន​ និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំបុគ្គល​ និងភាពស៊ាំសហគមន៍មានភាពរឹងមាំ​ ដែលជាមូលហេតុធ្វើឱ្យលំហនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែរួមតូចទៅៗ​ រហូតដល់គ្មានប្រឡោះសម្រាប់វីរុសកូវីដ-១៩​ ផ្ទុះឡេីងវិញ។ ក្រុមវ័យចាស់​ ស្រ្តីមានផ្ទៃពោះ​ អ្នកដែលមានជំងឺប្រចាំកាយ​ និងបុគ្គលដែលមានភាពស៊ាំចុះខ្សោយ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន​ និងត្រូវទទួលបានការផ្តល់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ចំនួនដូសផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ក្នុងនាមក្រសួងសុខាភិបាល បានកោតសរសើរ​ មន្ត្រីសុខាភិបាល​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ភាគីពាក់ព័ន្ធ​ទាំងអស់ និងអបអរសាទរចំពោះលទ្ធផលការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងប្រទេសកម្ពុជាបានជោគជ័យ​ រហូតបានបេីកដំណេីរការប្រទេសឡេីងវិញ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

បន្ថែមលើនេះ លោកស្រីបានសង្កត់ធ្ងន់ថា​ ប្រសិនបើថ្នាក់ដឹកនាំ​ និងមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពោល​ គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា​ នឹងទទួលបានលទ្ធផលកាន់តែល្អប្រសេីរឡេីងៗ​ ក្នុងទិសដៅធានាបាននូវសន្តិសុខ​ និងសុវត្ថិភាព​សុខភាពធារណៈ​ ការពារមិនឱ្យមានការផ្ទុះឡេីងវិញនូវការឆ្លងរាលដាលវីរុសកូវីដ-១៩​ ដូចដែលយេីងកំពុងទទួលបានការរស់នៅជាធម្មតាក្នុងប្រក្រតីភាពថ្មីនាពេលសព្វថ្ងៃ។

ថ្វីត្បិតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ គឺមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជានាពេលបច្ចុប្បន្ន​ អាចគ្រប់គ្រងស្ថានភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ព្រមទាំងអាចបើកដំណេីរការសង្គម និងសេដ្ឋកិច្ចបានយ៉ាងពេញលេញឡើងវិញ តែយេីងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន​ និងសូមកុំជឿតាមការផ្សាយព័ត៌មានមិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ-១៩​ ឬការបកប្រែមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស​ និងសេចក្តីណែនាំនានានៃការចាក់វ៉ាក់សាំង​កូវីដ-១៩ របស់អង្គការសុខភាពពិភពលោក​នាពេលថ្មីៗនេះ។

យេីងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តជាប្រចាំ​ និងប្រកបដោយប្រសិទ្ធភាពនូវការការពារខ្លួនពីជំងឺនានា ក្នុងនោះក៏មានជំងឺកូវីដ-១៩​ ផងដែរ​ ដ្បិតការងារការពារសុខភាព​ គឺជាការទទួលខុសត្រូវ​ និងត្រូវមានការចូលរួមពីបុគ្គល​ ពីក្រុមគ្រួសារ​ និងពីសហគមន៍ ពិសេសការចូលរួមក្នុងការផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវលេីការការពារសុខភាព​ និងលេីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ការផ្សព្វផ្សាយព័ត៌មានមិនពិត​ ព័ត៌មានមិនត្រឹមត្រូវ​ ឫព័ត៌មានប្រឌិត​ណាមួយ​ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណៈ ដែលយេីងទាំងអស់គ្នាត្រូវតែនាំគ្នាចៀសវាង​ និងរួមគ្នាបំបាត់នូវទង្វេីអសកម្មបែបនេះ​ ដេីម្បីសេចក្តីសុខ​ សន្តិសុខ​ និងសុវត្ថិភាព​សុខភាពសាធារណៈ និងការរស់នៅជាប្រក្រតីធម្មតារបស់យេីងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម