ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហាញសមិទ្ធផលឆ្នាំចាស់ និងគម្រោងអភិវឌ្ឍប្រទេសឆ្នាំថ្មី ឆ្នាំថោះ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ដោយសម្ដេច សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃសុក្រ ៩រោច ថ្ងៃសៅរ៍ ១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៣ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែល កំពុងរស់នៅក្នុង និងក្រៅប្រទេសប្រកបដោយក្ដី សោមនស្សរីករាយ សិរីសួស្ដី និងជ័យមង្គលដ៏ឧត្តុង្គឧត្តម ក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។

សម្ដេចតេជោ លើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃអាណត្តិ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ទ្វេដងក្នុងការបម្រើប្រជាជន។

សម្ដេចតេជោ បញ្ជាក់ថបន្ថែមថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្ដពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ ជាពិសេសការបន្ដអនុវត្តឱ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ឱ្យកាន់តែមុតស្រួចជាងមុន សមត្ថភាពស្ថាប័នសាធារណៈ និងអភិបាលកិច្ចឱ្យកាន់តែរឹងមាំ មានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងមានភាពធន់ខ្ពស់ទៅនឹងវិបត្តិនានា។
សារលិខិតពិស្ដារ៖








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


