ព័ត៌មានជាតិ
ភ្នំយាយសំ ថ្មដុះដូចទំពាំងតម្រៀបជួរគ្នាដូចដើមឫស្សី គួរឲ្យចង់ទស្សនា
ភ្នំដូនសំនៃអតីតតំបន់ជម្រកសត្វព្រៃម៉ាឡៃជាតំបន់អតីតខ្មែរក្រហម ឥឡូវនេះមានថ្មដុះដូចទំពាំងតម្រៀបជួរគ្នាដូចដើមឫស្សីគួរឲ្យចង់ទស្សនា ដួចនៅប្រទេសជប៉ុន។ នេះបើតាមក្រុមការងារបេតិកភ័ណ្ឌ ប្រចាំថ្ងៃថតបានធ្វើការ ស្រាវជ្រាវ កាលពីថ្មីៗនេះ ហើយបានផ្សព្វផ្សាយ ជាសាធារណៈផងដែរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ មានរឿងរ៉ាវ មួយចំនួន ពាក់ព័ន្ធនឹងបារមី នៅភ្នំយាយសំនេះ។

ព្រះចៅអធិការ វត្តវត្តគិរីសមស័ក្កភ្នំយាយសំនៅឃុំទួលពង្រ ស្រុកម៉ាឡៃ បានមានសង្ឃដីកាឲ្យដឹងថាព្រះអង្គ ធ្លាធ្លាប់ចាំឃ្លាំមើល តើមានអ្នកណា មកបោសសំអាត ស្លឹកពោធិ៍នៅលើភ្នំនេះឲ្យបានពិត តែមិនឃើញមានមនុស្ស សត្វ ឬភាវៈអ្វីជាក់ស្តែងទេនេះជាបារមីពិតៗ។ចៅអធិការអង្គនោះបានបង្ហើបឲ្យដឹងទៀតថា រឿងនេះពាក់ព័ន្ធនិងអ្នកស្នងរូបូប ផ្លូវក្នុងនិងជំនឿផ្លូវងងឹត គឺគេឃើញមានប្រាសាទ លើកំពូលភ្នំ មានលក្ខណៈ ដូចជាទីលានប្រជុំទ័ព កាលសម័យ ព្រះអង្គច័ន្ទរាជា ក្នុងប្រវត្តិសាស្ត្រ ធ្វើចម្បាំងនឹងពួកសៀម។ចំណែកក្រុមការងារនៃបេតិកភ័ណ្ឌបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅលើទីតាំងគ្រឹះប្រាសាទ អតីតទាហាន ឧទ្ទាមខ្មែរក្រហម បានយកគ្រឿងចក្រ ឈូសទៅគាស់កាយដើម្បីកសាងទីតាំងកាំភ្លើងធំគាំទ្រ ការពារការវាយលុកពីទាហាន វៀតណាម និងទាហានសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា។

នៅត្រង់នោះ ជាទួលមានរៀបថ្ម បន្តុបលើគ្នាជាខឿន ហើយសព្វថ្ងៃនេះ លើទួលនោះ មានអាស្រមតម្កល់រូបសំណាកព្រះមាតានៅជិតនោះ មានស្រះទឹក រីងខះមួយ ដែលជាអតីតទីស្តុកទឹក សម្រាប់ផ្គត់ផ្គង់កងទ័ព នៅតំបន់ភ្នំយាយសម ភ្នំមេល័យ ហើយមានផ្ទាំងថ្មធំៗ ផុសដោយធម្មជាតិ ដែលមានរូបរាង ដូចសត្វនាគភ្នំយាយសំវែង ហើយមានល្អាងច្រើន ដែលទាមទារការសិក្សាបន្ថែម។ក្រុមការងារបេតិកភ័ណ្ឌ ប្រចាំថ្ងៃបានថត ស្រាវជ្រាវ កាលពីថ្មីៗនេះពីលើកូនភ្នំនេះ លោកអ្នក អាចមើលឃើញ ទិដ្ឋភាពក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឃើញភ្នំបារាំងធ្លាក់ ស្រុកសំពៅលូន និងកូនក្រុមកូនភ្នំមេល័យ ក៏ដូចជា ទឹកដីថៃ នៅនៅម្ខាងអូរព្រំដែនផងដែរ ។នៅជើងភ្នំ អ្នកស្រុក ធ្លាប់បានជីកកាយដី ឃើញវត្ថុបុរាណកុលាលភាជន៍ និងចម្លាក់ព្រះពុទ្ធបដិមា ធ្វើអំពីថ្មផងដែរ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថ្មីៗនេះ រាជរដ្ឋាភិបាល បានឯកភាពតាមសំណើ របស់ក្រសួងបរិស្ថាន បានចេញច្បាប់ បង្កើតតំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំយាយសំ សម្រាប់ជាប្រយោជន៍ មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងផងដែរ៕
វ៉ាន់ ណាង






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


