ព័ត៌មានជាតិ
សង្រ្កាន្តឆ្នាំថ្មី ៣ថ្ងៃ នៅវិទ្យាល័យកោះកុង មានការគាំទ្រច្រើនពីសំណាក់សិស្សានុ-សិស្ស និងពលរដ្ឋ
រយៈពេល ៣ថ្ងៃ នៃកម្មវិធីសង្រ្កាន្តឆ្នាំថ្មីក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង មានការគាំទ្រចូលរួមលេងកម្សាន្តច្រើន ពីសំណាក់សិស្សានុ-សិស្ស និងប្រជាពលរដ្ឋក្នុងខេត្ត។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានរៀបចំសង្រ្កាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃហើយ ដោយបែង ចែងជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ បង្រៀនការចង្វាក់រាំសារាវ៉ាន់ ឡាំលាវ ចូកកំពឹស រាំរង់ កន្រ្ទឹម លក់នំចំណីបែបខ្មែរ ក៏ដូជាធ្វើពិធីរម្លឹកគុណអ្នកគ្រូលោកគ្រូតាមរយៈនិមន្តព្រះសង្ឃសូត្រលើករាសី។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣នេះថា កម្មវិធីសង្រ្កាន្តឆ្នាំថ្មីឆ្នាំនេះ មានការចូលរួមគាំទ្រច្រើនមិននឹកស្មានដល់ពីសំណាក់ក្រុមសិស្សានុ-សិស្ស និងប្រជាពលរដ្ឋ ដោយពួកគេនាំគ្នាបង្កើតបរិយាកាសសប្បាយរីករាយ ក្នុងបរិវេណសាលាដែលជាការរៀបចំរបស់គណៈគ្រប់គ្រង។

លោក ផូ ប៊ុនធឿន ក៏មិនភ្លេចឡើយចំពោះការអរគុណដល់សប្បុរសជន ដែលជួយឧបត្តម្ភគាំទ្រជាធនធានថវិកា និងសម្ភារៈផ្សេងៗដល់សាលារៀន ដើម្បីធ្វើយ៉ាងណាឲ្យមានភាពរលូនជោគជ័យ និងបន្សល់ទុកនូវស្នាមញញឹមជាអនុស្សវរីយ៍ ព្រមទាំងបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរយើង ទៅថ្ងៃមុខទៀត។

យុវតី ហៀង ចរិយា និងយុវជន សុទីន យល់ថា ការបង្កើតឲ្យកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនៅពេលនេះ មានលក្ខណៈទ្រង់ទ្រាយធំខុសពីឆ្នាំមុនឆ្ងាយ ដោយមានកម្មវិធីសប្បាយជាច្រើនបែបប្រពៃណីជាតិខ្មែរយើង ហើយពួកគេស្នើសុំដល់គណៈគ្រប់គ្រងសាលារៀន បន្តរៀបចំកម្មវិធីដូចពេលនេះនៅឆ្នាំក្រោយៗទៀតផងដែរ។

បើតាមក្រុមយុវសិស្សទាំងពីរខាងលើ ពួកគេបានយល់ដឹងពីតម្លៃការថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលដូនតាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ដូច្នេះពួកគេ និងយុវជនដ៏ទៃនឹងបន្តចូលរួមការពារទៅថ្ងៃអនាគត តាមរយៈផ្សព្វផ្សាយដល់មហាជនបានដឹងពីអ្វី ដែលខ្មែរកំពុងមាន៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


