ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត រៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងត្រៀមសង្ក្រាន្តឆ្នាំថ្មី
រដ្ឋបាលខេត្តកំពត បានរៀបចំកែលម្អសោភ័ណភាពក្រុង ដើម្បីត្រៀមព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើម ពីថ្ងៃ ទី ១៤រហូតដល់ថ្ងៃទី១៦ ខែមេសា ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

រដ្ឋបាលបាលខេត្តកំពត បានឱ្យដឹង នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៣នេះ ស្ដីពី ការរៀបចំព្រឹត្តិ ការណ៍ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីអបអរសាទរ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងបានឈានចូលជិតមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត រៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំថ្មី រយៈពេល ៣ថ្ងៃនៅក្នុងក្រុងខេត្តកំពត។
សូមបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្ត ឆ្នាំថ្មី ២០២៣ នេះ គឺជាទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ និងមានដាក់តាំងលក់នំបុរាណខ្មែរ១០មុខក្នុងព្រឹត្តិការណ៍កំពតសង្កាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរគ្រប់ៗរូប ធ្វើឡើងក្នុងគោលបំណង អបអរសាទរទទួលទេវតាឆ្នាំថ្មីសិរីសួស្តី ជ័យមង្គលនិងជាឱកាសល្អសម្រាប់ជួបជុំ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ។
ក្នុងព្រឹត្តិការណ៍ នេះរដ្ឋបាលខេត្តកំពតបានរៀបចំតុបតែងតែលម្អដាក់អំពូលភ្លើងចម្រុះពណ៌នៅតាមដងផ្លូវនៅក្នុងក្រុងកំពត ហើយនិងមានការប្រគំតន្ត្រីសម័យរាំលេងកម្សាន្តលេងល្បែង ប្រជាប្រិយ និងតាំងពិរព័ណ៍បង្ហាញផលិតផលនំខ្មែរបុរាណ១០មុខ និងមានសម្ភារៈប្រើប្រាស់ សមិទ្ធផល ក្នុងស្រុកព្រមទាំង មានការដុតកាំជ្រួចដើម្បីបង្កឱ្យមានបរិយាកាសសប្បាយរីករាយ ដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


