ព័ត៌មានជាតិ
សង្ក្រាន្ដរតនគិរីចាប់ផ្តើមដំណើរការស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ
រតនគិរី ៖ ដូចការគ្រោងទុករបស់រដ្ឋបាលខេត្ត ”សង្ក្រាន្តរតនគិរី”បានចាប់ផ្តើមដំណើរការកម្សាន្តសប្បាយហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្ក្រាន្តពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។

ថ្លែងទៅកាន់មហាជនដែលបានចូលរួមនាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តរតនគិរីគឺ ធ្វើឡើងដើម្បីសំដែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមក ដល់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើក ស្ទួយថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពរវាងប្រជាជន និងមន្ត្រីរាជការខេត្តរតនគិរីចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី ហើយរដ្ឋបាលខេត្តរតនគិរីសូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះករ។

លោក អភិបាលខេត្តបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ រដ្ឋបាលខេត្តសម្រេចរៀបចំឲ្យមានកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ ពោលគឺ “សង្ក្រាន្តរតនគិរី” ដែលមានរយៈពេល៧ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរីដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ របាំគងដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជាពិព័រណ៍ទំនិញគ្រប់មុខ ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការរាំលេងកម្សាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគំតន្ត្រី និងបាញ់កាំជ្រួចផងដែរ៕
ដោយ ៖ វុទ្ធឦសាន










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


