Connect with us

ព័ត៌មានជាតិ

តម្លៃដីនៅក្រុងកែបនឹងហក់ឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិ​បាលអនុម័តឲ្យក្រុ​មហ៊ុនធំមួយសាងសង់ទីក្រុងរណប

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឃុន សៀ វិនិយោគកសាង​ទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន២ទីតាំង នៅក្នុងខខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងវិនិយោគនេះ ស្ថិតនៅលើផ្ទៃដីសរុបទំហំ ១៤៦៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

យោងតាមលិខិតលេខ៥០០ ដនស/អសដភ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លិខិតេលេខ១៤៧ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា រាជរដ្ឋាភិបាល​បាន​សម្រេច៖ ទី១- អនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន២ទីតាំង ទំហំសរុប១៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ១១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដូចមានផែនទីភ្ជាប់មកជាមួយ។

តាមរយៈលិខិតដដែលបានបង្ហាញថា រដ្ឋាភិបាលនឹងប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់រៀបចំជាតំបន់ រដ្ឋបាល​ពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

គម្រោងទីក្រុងរណបនេះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម បុរីលំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋ រីស្សត ទីលានវាយកូនហ្គោល បឹងកាឡូ តំបន់សេវាកម្មស្នាក់នៅ ផ្ទះវិស្សមកាល មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យា​ន កន្លែងផ្តល់សេវាកម្មថែទាំសុខភាព និងមណ្ឌលសេវាកម្មទេស​ចរណ៍ពាក់ព័ន្ធផ្សេងទៀត។

អភិបាលនៃគណៈអភិ​បាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាឃុន សៀ ដែលអភិវឌ្ឍន៍ទីក្រុងរណបនេះ ទទួលបាន ស.ជ.ណ ពីរដ្ឋាភិបាលហើយ ដើម្បីកសាងទីក្រុងរណបនៅក្នុងខេត្តនេះ នាពេលខាងមុខ។

លោក គឹម សង្រ្គាម អ្នកជំនាញផ្នែកដីធ្លី និងផែនការអភិវឌ្ឍន៍នៅខេត្តកំពត កែបបានឱ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាល ពិតមានល្អណាស់ ដែលគម្រោងនេះនឹងជំរុញកំណើនទេសចរណ៍ ពិសេស​ការអភិ​វឌ្ឍន៍អចលនទ្រព្យ ក្នុងខេត្តកែប កាន់តែមានសក្តានុពលថែមទៀត។

លោកបន្តថា “តម្លៃដីធ្លី ដែលបានស្ថិតនៅទ្រឹងមួយរយៈក្នុងខេត្តទាំងពីរនេះ នឹងកម្រើកឡើងវិញឆាប់ៗ ហើយអ្នកដែលមានធនធានគួរមកវិនិយោគនៅក្នុងខេត្តកែប ដើម្បីរកផលចំណេញនាពេលខាងមុខ”។

ជាមួយគ្នានេះ អគ្គនាយកគេហទំព័រ Propertyarea.asia លោក យិន លាងគង់ ដែលបានតានដានដំណើរការ អភិវឌ្ឍន៍នៅខេត្តកំពតកែបបានលើកឡើងថា គម្រោងទីក្រុងរណបនេះ នឹងបន្ថែម​នូវសក្តានុពល​ដែលមាន​ស្រាប់របស់ខេត្តកែប ដែលជាខេត្តត្រួវបានរដ្ឋាភិបាលរៀបចំផែនការមេ ជាតំបន់លំហែរកាយកម្រិតខ្ពស់។

លោកប​ន្តថា ​”ការកសាងទីក្រុងរណបក្នុងខេត្តកែប គឺស្របនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលបាននិងកំពុងសាង​សង់នៅទីក្រុងនេះ ដូចជា សួន​ច្បារ ហេដ្ឋារចនាសម្ព័ន្ឋកំពង់ផែ ការអភិវឌ្ឍន៍គំរោងកោះទន្យាយរបស់អ្នកឧកញ៉ាទ្រី ភាពជាដើម”។ លោកបន្តថា “គម្រោងវិនិយោគទីក្រុងរណបថ្មីនេះ នឹងទាក់ទាញមនុស្សកាន់តែច្រើន​សម្លឹងទៅកាន់​ខេត្តកែប ខណៈខេត្តនេះប្រៀបដូចជាកូនក្រុមុំមួយ ដែលកំពុងរៀបចំចេញពីការចូលម្លប់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម