ព័ត៌មានជាតិ
ព្រះសង្ឃវត្តច្បារអំពៅ និមន្តស្រោចទឹកដល់ប្រជាពលរដ្ឋ
កាលពីថ្ងៃទី ១៦ ខែមេសា ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ថ្ងៃបង្ហើយនោះ ព្រះសង្ឃវត្តពោធិព្រះបាត ហៅវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិមន្តស្រោចទឹក ប្រោះព្រំដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមភូមិ ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ចូលមានដល់កូនខ្មែរទាំងអស់។

យោងតាមប្រភពពីលោក យិន វុធ ចៅសង្កាត់ច្បារអំពៅ បានឲ្យដឹងថា នេះជាទំនៀមទម្លាប់របស់ព្រះសង្ឃគង់នៅវត្តពោធិព្រះបាត ហៅ វត្តច្បារអំពៅ ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ លើកលែងតែក្នុងអំឡុងឆ្នាំ ២០២១ ឆ្នាំ ២០២២ ជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។

លោកចៅសង្កាត់ បានបញ្ជាក់ថា ចំពោះទំនៀមទម្លាប់របស់ព្រះសង្ឃ ធ្វើឲ្យប្រជាពលរដ្ឋជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជារៀងរហូតមក៕
អត្ថបទ ៖ នរា









-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


