ព័ត៌មានជាតិ
ផុតថ្ងៃចូលឆ្នាំហើយក៏ដោយ តែរមណីយដ្ឋាន «វត្តភ្នំ» នៅតែមានអ្នកមកកម្សាន្តច្រើន ខុសឆ្នាំកន្លង
នៅយប់ថ្ងៃទី១៧ មេសា ម្សិលមិញនេះ រមណីយដ្ឋានប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ «វត្តភ្នំ» នៅតែមានអ្នកមកកម្សាន្ត រីករាយដោយការបាញ់ទឹក បាតម្សៅច្រើនកុះករដដែល បើទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ នៅថ្ងៃអាទិត្យ ទី១៦មេសា ហើយក៏ដោយ។ នេះបើតាមការផុស និងចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់មិញនេះ។

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានផុសនិងចែករំលែករូបភាពនៃការចូលរួមលេងកម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំនៅយប់នេះ គណនីមួយឈ្មោះថា លួន សុវណ្ណ ក៏បានបង្ហោះរូបភាព២សន្លឹក ដែលភ្ជាប់ជាមួយនឹងពាក្យពេចន៍បញ្ជាក់ពីទិដ្ឋភាពថា “កូនអ្នកលក់កាំភ្លេីងទឹក ខូចមួយ យកប្រេីពីរ ម៉ោង ១២ កណ្តាលអាធ្រាត្រហេីយ នៅមានមនុស្សច្រេីន កកកុញទៀត សប្បាយមាំណាស់ ពីស្តុបពេទ្យ អង្គឌួង នាគព័ន្ធ ដល់ មុខនាឡិកាវត្តភ្នំ” ដែលនេះ សបញ្ជាក់កឱ្យដឹងថា នៅយប់មិញនេះ គឺមានអ្នកទៅកម្សាន្តច្រើន។

ក្រៅពីនេះ នៅមានគណនីជាច្រើនផ្សេងទៀត បានបង្ហាញរូបភាពនៃការចូលរួមកម្សាន្តរីករាយនៅរមណីយដ្ឋានវត្តភ្នំ កាលពីយប់មិញនេះ។



ទិដ្ឋភាពទាំងនេះ អាចបង្ហាញបានថា ក្នុងឱកាសពិធីចូលឆ្នាំថ្មី ឆ្នាំថោះនេះ រមណីយដ្ឋានប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តច្រើនខុសពីឆ្នាំកន្លង ដែលឆ្នាំនេះ រមណីយដ្ឋានវត្តភ្នំ មានអ្នកមកចូលរួមកម្សាន្តសប្បាយច្រើន ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣ និងសូម្បីតែដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំហើយក៏ដោយ នៅតែមានអ្នកមកកម្សាន្តច្រើន។
គួរបញ្ជាក់ថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រពឹត្តិទៅអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ នៅក្នុង ឆ្នាំ២០២៣នេះ គឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់កម្ពុជាជាលើកដំបូង ដែលមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅទូទាំង២៥ ខេត្ត-ក្រុង និងមានមនុស្សចូលរួមច្រើនកុះករគ្រប់ទិសទី៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


