ព័ត៌មានជាតិ
សម្រស់កោះតាឃួន ស្អាតគ្មានពីរ មានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់
កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិតនៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត និងបណ្តោយប្រហែល ១០០ ម៉ែត ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់។

ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានទឹកហូររិចៗ និងមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។
នៅលើកោះនេះ ក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត ហើយអាចមើលសត្វស្លាបទឹកជាច្រើនប្រភេទ និងមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍។ នៅលើកោះក៏មានការដាំដំណាំមួយចំនួនរបស់ប្រជាសហគមន៍ដូចជា ដំណាំឪឡឹក ដែលពួកគាត់ទុកសម្រាប់ហូប និងលក់នៅលើទីផ្សារ៕






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


