ព័ត៌មានជាតិ
មេបញ្ជាការ ទិសទី១ បន្ទាយមានជ័យជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ និងជាមេបញ្ជាការ ទិសទី១ បន្ទាយមានជ័យ បានជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ចំនួន ២៦គ្រួសារ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នៅទីបញ្ជាការការពារព្រំដែនគោក៥០៣។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានលើកឡើងថា យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន ទោះបី អ៊ុំ ពូ មីង និងបង ប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ដ៏ធំធេងនេះ បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និង យោធិនពិការ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលវានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានផ្តាំផ្ញើយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអ៊ំ ពូ មីង និងបង ប្អូន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ កក្កដា ឆ្នាំ២០២៣ នាខាងមុខឲ្យបានគ្រប់ៗគ្នា ។

អំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលត្រូវជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ក្នុងម្នាក់ៗទទួលបានរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនផងដែរ៕
ដោយ ៖ អពៅ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


