ព័ត៌មានជាតិ
យល់សប្ដិឃើញត្រីដំរី លាភសំណាងនឹងមកដល់មុខផ្ទះ
សុបិនឃើញត្រីដំរី ជាសុបិនល្អមួយក្នុងចំណោមសុបិនអំពីត្រី ដែលមនុស្សជាច្រើនជឿថា វាជាការព្យាករណ៍នៃសំណាងនាពេលអនាគត។ យោងទៅប្រភេទនៃសុបិន វាត្រូវបានបកស្រាយយ៉ាងដូច្នេះ៖

ត្រីដំរីមួយក្បាល
ជាសុបិនដែលមានទំនាយថា នឹងមានមនុស្សល្អមកជួយឧបត្ថម្ភគាំទ្រ ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួននឹងកើនឡើងតាមរយៈកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។
ត្រីដំរីច្រើនក្បាល
វាមានន័យថា អ្វីដែលសង្ឃឹមទុកជាយូរមកហើយ នឹងសម្រេចដូចបំណង។ វាអាចជាសាច់ញាតិ ឬមនុស្សជិតស្និទ្ធ ដែលជួយឱ្យអ្នកសម្រេចបំណងប្រាថ្នានោះ។
ត្រីដំរីធំៗ
ទស្សន៍ទាយថា អ្នកនឹងទទួលបានលាភសំណាងពីស្នេហា ។ បើអ្នកណានៅឆ្ងាយពីផ្ទះ ឬឆ្ងាយពីមិត្តភក្តិនឹងមានឱកាសបានជួបមិត្តចាស់។
ត្រីដំរីកំពុងហែលទឹក
ជីវិតក្នុងរយៈពេលនេះទទួលជោគជ័យគ្រប់ផ្នែក មិនថាធ្វើអ្វីក៏រលូន គ្រួសារវិញជួបតែសុភមង្គលពេញប្រៀប។
ត្រីដំរីងាប់
ចូរប្រយ័ត្នចំពោះសុខភាពឱ្យខ្លាំងជាងពេលណាទាំងអស់ ត្បិតត្រីដំរីងាប់ក្នុងសុបិន ជាប្រផ្នូលអពមង្គលទាក់ទងនឹងជំងឺរាតត្បាត។
ត្រីដំរីពីរក្បាល
ជីវិតដែលកំពុងរវិនរវាក់ជាមួយបំណុល នឹងត្រូវបានដោះស្រាយ។
ត្រីដំរីបីក្បាល
ទាយថា ក្នុងអំឡុងពេលនេះជីវិតនឹងពោរពេញដោយភាពសប្បាយរីករាយ ដោយមិនមានការព្រួយបារម្ភអំពីអ្វីនោះទេ ថែមទាំងអាចមានឱកាសឈ្នះការផ្សងសំណាងទៀតផង៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


