ព័ត៌មានជាតិ
វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ បានជួយជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា ឱ្យរស់រវើក
វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥% ចំពោះទំនិញកសិកម្ម និង ៣១% ចំពោះទំនិញឧស្សាហកម្ម។ នេះបង្ហាញថា វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។ នេះជាការបញ្ជាក់របស់លោកស្រី គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោកស្រី គង់ សិទ្ធិកា ថ្លែងបែបនេះ នៅក្នុងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ កាលពីថ្ងៃទី ១៩ ខែមេសា។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងកែលម្អវិស័យភស្តុភារកម្ម ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងតំបន់។

លោកស្រី បានបន្តថា ក្នុងឋានៈជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងដៃគូ ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាសិប និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (CCFTA and CKFTA) កម្ពុជាចាំបាច់ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យកាន់តែសំបូរបែប និងមានការគាំទ្រការអភិវឌ្ឍវិស័យភស្តុភារ និងឧស្សាហកម្មនៅកម្ពុជា រួមមាន៖ ធ្វើបរិវត្កម្មប្រព័ន្ធដឹកជញ្ជូនឱ្យបានទូលំទូលាយ មានគុណភាពខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០៣០, ពង្រឹងសមាហរណកម្មតំបន់ក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈប្រព័ន្ធដឹកជញ្ជូនសម្បូរណ៍បែប និងការតភ្ជាប់ខ្ពស់ក្នុងមហាអនុតំបន់មេគង្គ (GMS), បង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មតាមរយៈបណ្តាញផលិតកម្មដ៏រឹងមាំ ធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូននិងមជ្ឈមណ្ឌលចែកចាយប្រសិទ្ធភាពខ្ពស់ និងការដឹកជញ្ជូនពហុមធ្យោបាយ, ធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនិងការដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មអាកាសចរណ៍ស៊ីវិល និងបង្កើនការប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្ម តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ពហុកម្ម និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។
បើតាមលោកស្រី អនុរដ្ឋលេខាធិការ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន អាកាសយាន្ដដ្នានអន្តរជាតិ កំពង់ផែ និងឃ្លាំងស្តុកទុកទំនិញ
តាមប្រភពពីធនាគារពិភពលោក(WB) បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ការផ្លាស់ប្តូរទំនិញរបស់ក្រុមហ៊ុនកម្ពុជា នឹងកើនឡើង ៤,១ដង។ ចំណែកការនាំចេញទំនិញមានទឹកប្រាក់ចំនួន ១០,១ ប៊ីលានដុល្លារនៅឆ្នាំ ២០១៦ នឹងកើនឡើងដល់ ៤១,៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ គឺកើនឡើង ៣១,៤ ប៊ីលានដុលារ។ តាមរយៈកំណើននេះ វិស័យប្រពៃណីមួយចំនួនដូចជា អង្ករ កៅស៊ូ វិស័យវាយនណភ័ណ្ឌកាត់ដេរនឹងនៅតែបន្តរឹងមាំជាមួយ និងការពង្រីកការធ្វើពិពិធកម្មតម្លៃបន្ថែមកាន់តែខ្ពស់ ដោយប្រើប្រាស់ជំនាញកាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធិភាព ។ ចំណែកផលិតផលក្នុងស្រុកសរុបពីវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩២៧,៩៥ លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលមានចំនួនទឹកប្រាក់ចំនួន ៩០២,៧៧ លានដុល្លារ កើនឡើង ២៥,១៨ លានដុល្លារ ស្មើនិង ៣% នេះបើតាមស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិកម្ពុជា៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


