ព័ត៌មានជាតិ
ពលករខ្មែរជាង៥ពាន់នាក់ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ
គិតត្រឹមល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជូនពលករខ្មែរមកពីថៃជាង៥ពាន់នាក់ ឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងធ្វើតេស្តអវិជ្ជមានកូវីដ១៩រួចមក។

លោក លី សារី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពលករដែលត្រូវបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងបានធ្វើតេស្តលើកទី១និងទី២ ដោយលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩រួចមក។ លោកបានបន្តថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រដ្ឋបានខេត្តបានចេញលិខិតបញ្ជាក់សុខភាពថា មិនមានជំងឺកូវីដ១៩ដល់ពលករខ្មែរមកពីថៃចំនួន៥៣៦៧នាក់ក្នុងនោះស្រី២២៩២នាក់ ឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។ លោកបានបន្តទៀតថា ការចេញលិខិតបញ្ជាក់សុខភាពនេះ គឺដើម្បីឲ្យអាជ្ញាធរខេត្ត ដែលទទួលពលករបន្តងាយស្រួល ក្នុងការចាត់ចែងនិងគ្រប់គ្រងឲ្យបានល្អ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍។

ឯកឧត្ដមបានបន្ថែមទៀតថា រហូតមកដល់ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ មានពលករកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កទាំង១៧កន្លែង សរុបចំនួន៣៩៨៥នាក់ ក្នុងនោះស្រី១៧៧០នាក់។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤១នាក់ ក្នុងនោះមានពលករខ្មែរមកពីថៃចំនួន៧០នាក់ និងមានអ្នកជាសះស្បើយចំនួន ៣៦៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥៥នាក់ ក្នុងនោះនៅមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យមាន៣៤នាក់ មន្ទីរពេទ្យខេត្តប៉ៃលិន១នាក់ ខេត្តឧត្តរមានជ័យ២នាក់ ខេត្តបាត់ដំបងចំនួន១១នាក់ និងនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិនចំនួន៧នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ១៩ចំនួន ២នាក់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


