ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ផ្ដាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន បន្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ ក្រោមដំបូលសន្តិភាព
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានផ្ដាំផ្ញើដល់ក្រុមការងារគ្រប់មូលដ្ឋាន ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើពលរដ្ឋក្រោមដំបូលសុខសន្តិភាព និងអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រី វង សូត ថ្លែងបែបនេះ ខណៈពេលដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ទីចាត់ការ របងសាលា ផ្លូវបេតុងនៅវិទ្យាល័យជាមណ្ឌលសុខភាពឃុំ និងចុះពិនិត្យមើលការសាងសង់កុដិនៅវត្តនាពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានក្រុមការងារចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌របស់គ្រួសារ ដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌ តាមលក្ខខ័ណ្ឌដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលាននាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស។


លោក វង សូត បានជំរុញដល់មន្ត្រីទាំងអស់ ត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួន តាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោកមួយពោលថា យើងមិនទុកនរណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយ។ លោករដ្ឋមន្ត្រី ស្នើសុំដល់ក្រុមការងារនិងអាជ្ញាធរ ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើពលរដ្ឋក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួយគ្រួសារដែលទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តអប់រំ ផ្សព្វផ្សាយ និងណែនាំដល់គ្រួសារ ដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


