ព័ត៌មានជាតិ
បុរសម្នាក់ លួចនាំពលករខ្មែរ១១នាក់ និងក្នេងម្នាក់ឆ្លងដែនទៅថៃ ត្រូវកម្លាំងការពារឃាត់ខ្លួន
យុវជនម្នាក់ត្រូវនគរបាលជំនាញ ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួន ជាប់ចោទអំពីបទល្មើសជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ប៉ិក ដូត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា យុវជននេះ ត្រូវបានកម្លាំងយោធាការពារព្រំដែនគោកវរសេនាតូចលេខ៥០៣ល្បាត ប្រទះឃើញកំពុងជូនពលករខ្មែរ ប្រុស ស្រីចំនួន១១នាក់ ក្នុងនោះក្មេងតូចអាយុ៣ខែ១នាក់លួចឆ្លងដែន នៅចំណុចចម្ការស្វាយ បានធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១០យប់ ហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ ចំណែកពលករប្រុស ស្រីទាំង១១នាក់ ក្នុងនោះក្មេងប្រុសតូច១នាក់ផងនោះ បាននាំទៅមណ្ឌលធ្វើចត្តាឡីស័ក នៅមណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរួចរាល់អស់ហើយ។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ិក ដូត បានសារភាពថាខ្លួននិងបក្សពួកគេ២នាក់ទៀត ឈ្មោះ ឡុំ ភេទប្រុសនិង ឈ្មោះថា ភេទប្រុស ពិតជាបានធ្វើសកម្មភាពនាំមនុស្សចំនួនទាំង១១នាក់ ក្មេងប្រុសតូច១នាក់ ជូនឆ្លងដែនទៅធ្វើការនៅប្រទេសថៃនោះពិតប្រាកដមែន ដោយយកកម្រៃជូនឆ្លងដែនក្នុងម្នាក់១០០បាត ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចតំបន់ស្វាយសនៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរ។ លោក ឡាយគឹមលួន បានបញ្ជាក់ឲ្យដឹងទៀតថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិង ចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៦ ម៉ោង agoបណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា


