ព័ត៌មានជាតិ
រកឃើញបេក្ខភាពសមាជិក ប.ស.ស ឆ្នើម ២០២៣ ចំនួន ៤២ រូប ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១ ឧសភា ខាងមុខ
បេក្ខភាពសមាជិក ប.ស.ស. ឆ្នើម ២០២៣ ចំនួន ៤២ រូប មកពីតាមបណ្ដារោងចក្រសហគ្រាសនានា ក្នុងនោះមានបេក្ខជន ២១ រូប និងបេក្ខនារី ២១ រូប បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឈានទៅប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកជ័យលាភីនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងាររៀបចំកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ២០២៣” បានបង្ហាញការសាទរចំពោះបេក្ខភាពសមាជិក ប.ស.ស. ឆ្នើម ២០២៣ ទាំង ៤២ រូប ដែលបានជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រ និងបានផ្ដាំផ្ញើទៅបេក្ខភាពទាំងអស់ ត្រូវខិតខំហាត់រៀនទៅតាមគ្រូបង្វឹក និងត្រូវថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីត្រៀមខ្លួនសម្រាប់ការឡើងបង្ហាញសមត្ថភាពប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

មុននឹងឈានដល់ប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី ២៣ មេសា បេក្ខភាពសមាជិក ប.ស.ស. ឆ្នើម ២០២៣ ទាំង ៤២ រូប ទួលបានដំណើរកម្សាន្តជុំគ្នាទៅកាន់ទីតាំងសំខាន់ៗ ចំនួន ៣ ក្នុងរាជធានីភ្នំពេញ ដែលរួមមាន ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឈ្នះឈ្នះ។

លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ថា ការរៀបចំឲ្យមានដំណើរទស្សនកិច្ចជុំគ្នានៅពេលនេះ គឺដើម្បីបង្កើនភាពស្និទ្ធស្នាល បង្កើនការចាប់អារម្មណ៍ និងយល់ដឹងអំពីប្រវត្តិទីកន្លែងសំខាន់ៗ ជាប្រវត្តិសាស្ត្រ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ ផងដែរ មុននឹងឈានដល់ការប្រកួតប្រជែងផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា កម្មវិធីសមាជិក ប.ស.ស. ឆ្នើម ២០២៣ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


