ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជា ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកទៅអតីតមេបក្សប្រឆាំងថា ប្រសិនបើ ហ៊ុន សែន ល្ងង់ណាស់ ហេតុអ្វីបានជា ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន?

ការចំអករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាខ្លះថា ឯងល្ងង់ណាស់ អញ្ចឹងបើសិនជា ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន អ្នកឯងត្រូវចាំកន្លែងហ្នឹង»។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី គួរណាស់តែក្រុមប្រឆាំងផ្អាកវាយប្រហារលើមកសម្ដេច តែពួកគេនៅតែជេរសម្ដេចទៀត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា តើអ្នកណាជួយពង្រឹងអំណាចរបស់ ហ៊ុន សែន? ដោយមិនបញ្ចេញឈ្មោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាមួយហ្នឹង អាហ្នឹងស្រួលប្រើ អាហ្នឹងក្មួយស្រួលប្រើណាស់ ខ្ញុំហៅវាក្មេងទៅចុះ ព្រោះអានេះដូចក្មេងបៀមដៃអញ្ចឹង ស្រួលប្រើណាស់»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកែរដ្ឋធម្មនុញ្ញពី ២ភាគ ៣ មក ៥០បូក ១ គឺជាការប្រគល់អំណាចកាន់តែខ្លាំឲ្យគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ចំអកឲ្យក្រុមគណបក្សប្រឆាំងថា មកពីមេរបស់អ្នកឯងអន់ពេក ទើបសម្ដេចខ្លាំងយ៉ាងដូច្នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


