ព័ត៌មានជាតិ
ក្រុមហ៊ុន Visa សហការជាមួយក្រុមហ៊ុន TADA ដើម្បីជំរុញការទូទាត់ដែលមិនប្រើប្រាស់ សាច់ប្រាក់សុទ្ធ និងលើកកម្ពស់មធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពនៅកម្ពុជា
តុតុអគ្គិសនីចំនួន ១០០ គ្រឿង នឹងដាក់បង្ហាញស្លាកសញ្ញារបស់ក្រុមហ៊ុន Visa និង TADA ជាមួយនឹងរូបភាពតំណាងរបស់កម្ពុជា។

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅថ្ងៃនេះបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន TADA ដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មធ្វើដំណើរ និងដំណោះស្រាយការទូទាត់តាមរយៈឌីជីថល Visa’s suite។ តុតុអគ្គិសនីចំនួនមួយរយគ្រឿង របស់ក្រុមហ៊ុន TADA នឹងត្រូវលាបពណ៌ខៀវដ៏រស់រវើក ព្រមទាំងបំពាក់និមិត្តសញ្ញា Visa និង TADA រួមជាមួយនឹងទេសភាពទីក្រុងសិល្បៈ និងរូបចម្លាក់កម្ពុជា។ ផ្នែកខាងក្រោយ នៃ តុតុ ប្រើថាមពលបៃតងទាំងនោះ ក៏នឹងមានរូប QR កូដ ដ៏ធំមួយសម្រាប់អតិថិជនក្នុងការទាញយកកម្មវិធីជិះតុតុ របស់ក្រុមហ៊ុន TADA ឈ្មោះថា TADA’s ride-hailing app យ៉ាងងាយស្រួល។

ប្រជាជនកម្ពុជា បាននិងកំពុងស្វាគមន៍ទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងទូលំទូលាយ ពួកគេរីករាយជាមួយនឹងភាពឆាប់រហ័ស សុវត្ថិភាព និងភាពងាយស្រួលក្នុងការបញ្ជាទិញ ហើយក្រុមហ៊ុន Visa បានផ្តល់នូវដំណោះស្រាយដើម្បីតម្រង់ទិសបោះជំហានទៅរកការអភិវឌ្ឍ នៃសេដ្ឋកិច្ចឌីជីថល។ ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែជាជម្រើសទូទៅ នៃវិធីសាស្ត្រទូទាត់ ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ តាមរយៈកាត និងស្កេន QR កូដ តាមរយៈទូរស័ព្ទដៃ កំពុងទាមទារការពេញនិយម ជាពិសេសក្នុងចំណោមប្រជាជនកម្ពុជាវ័យក្មេង នេះបើតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្ដីពី ឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ឆ្នាំ ២០២២។ តាមរយៈការដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់តាមរយៈបច្ចេកវិទ្យា Seamless Digital ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ អាជីវករកំពុងតែផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍ នៃប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាព ចៀសវាងភាពរំខានដែលបណ្តាលមកពីការកាន់លុយ និងរង់ចាំប្រាក់អាប់ត្រលប់។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ កំពុងមានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់ដែលកើតក្នុងសហស្សវត្សរ៍ (Millennial) និង ជំនាន់ Z (កើតចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១២ ) ដែលរស់នៅក្នុងទីក្រុង ដូចជារាជធានីភ្នំពេញ និង ក្រុងសៀមរាប ដែលមានចំណូលចិត្តប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើដំណើរកំសាន្ត ចូលចិត្តពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) នឹងទទួលយកបទពិសោធន៍ទិញទំនិញថ្មីៗជាដើម។ ពួកគេក្តោបក្តាប់ព័ត៌មានបានយ៉ាងល្អ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាបរិស្ថានផងដែរ”។

អ្នកស្រីបន្តទៀតថា “យើងមានសេចក្ដីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន TADA ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការធ្វើដំណើរដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងវិធីសាស្ត្រដែលក្រុមហ៊ុន Visa ផ្តល់ជូនសម្រាប់ដំណោះស្រាយលើតម្រូវការទូទាត់របស់ពួកគេ។

ក្នុងនាមជាសសរស្ដម្ភ នៃសេដ្ឋកិច្ចឌីជីថល ក្រុមហ៊ុន Visa បានប្រើប្រាស់បណ្ដាញរបស់ខ្លួន ដើម្បីផ្ដល់អំណាចក្នុងការអភិវឌ្ឍដល់បុគ្គលម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចឲ្យរីកចម្រើន”។

ចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០១៨ និងបានបោះជំហានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនដឹកជញ្ជូន TADA មានអ្នកប្រើប្រាស់ជាង ១ លាននាក់ហើយ ចាប់តាំងពីដាក់ដំណើរការកម្មវិធី Zero-commission ride-hailing app របស់ខ្លួនមក ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនមេរបស់ TADA គឺ ក្រុមហ៊ុន MVL Foundation ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏បានណែនាំប្រភេទ តុតុអគ្គិសនី មកកាន់ទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកបើកបរ TADA ទទួលបានកម្រៃ ១០០ ភាគរយ នៃថ្លៃសេវាធ្វើដំណើររបស់អតិថិជន ដោយសារក្រុមហ៊ុនមិនគិតកម្រៃជើងសាពីពួកគាត់។ អរគុណចំពោះគោលនយោបាយគ្មានកម្រៃជើងសានេះ ក្រុមហ៊ុន TADA បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ក្រុមហ៊ុន MVL គិតត្រឹមត្រឹមដំណាច់ឆ្នាំ ២០២២ ចំនួន នៃការកក់ធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងច្រើនជាងមុន ៤ ដង ធៀបនឹងចុងឆ្នាំ ២០២១ ខណៈចំនួនអ្នកបើកបរក៏មានការកើនឡើងច្រើនជាងមុនបីដងផងដែរ។

តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa ស្ដីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ឆ្នាំ ២០២២ ក៏បានបង្ហាញផងដែរថា ជាងពាក់កណ្ដាល នៃអ្នកប្រើប្រាស់កម្ពុជា បានបង្កើតទម្លាប់ ឬកំពុងតែមានគម្រោងក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈការប្រើប្រាស់របស់ពួកគេ ដោយប្រជាជនកម្ពុជាភាគច្រើន ចាប់ផ្ដើមធ្វើការកែច្នៃរបស់ប្រើប្រាស់ឡើងវិញ កែច្នៃកាកសំណល់សរីរាង្គទៅជាជីកំប៉ុស និងអនុវត្តប្រើប្រាស់ថង់ដែលអាចប្រើឡើងវិញបាននៅពេលទិញទំនិញ ប្រើកែវ និងស្លាបព្រាដែលអាចប្រើឡើងវិញបាន ពេលទៅហាងកាហ្វេ។ ស្ទើរតែពីរភាគបី នៃអ្នកដែលបានចូលរួមស្ទង់មតិបានលើកឡើងថា ពួកគេចាប់អារម្មណ៍លើម៉ាកដែលផ្តោតនឹងយកចិត្តទុកដាក់លើនិរន្តភាពនៃបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ខណៈដែលអ្នកប្រើប្រាស់កម្ពុជា ២នាក់ ក្នុងចំណោម ៥នាក់ បាននិយាយថាពួកគេសុខចិត្តបរិច្ចាគពិន្ទុរង្វាន់កាតមួយចំនួន ឬទាំងអស់ សម្រាប់ព្រឹត្តិការណ៍ធំៗ ដូចជាការកាត់បន្ថយការបំពុលបរិស្ថាន ការគ្រប់គ្រងកាកសំណល់ ឬការលើកកម្ពស់ការប្រើប្រាស់ធនធានកកើតឡើងវិញជាដើម។

លោក ធី លឹមកុសល នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុន TADA បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាកាន់តែច្រើនឡើងបានគាំទ្រការប្រើសិទ្ធិក្នុងនាមជាអ្នកប្រើប្រាស់របស់ពួកគេដើម្បីការពារបរិស្ថាន ហើយក្រុមហ៊ុន TADA មានយានយន្តដែលបំពាក់ថាមពលបៃតង នោះគឺ តុតុអគ្គិសនី (e-Tuk Tuk) ដែលឈរជើងស្ថិតនៅតាមទីតាំងរួចជាស្រេច ដើម្បីដឹកជញ្ជូនអ្នកដំណើរប្រកបដោយនិរន្តរភាព ជាមួយនឹងជម្រើសនៃការទូទាត់ដែលមានសុវត្ថិភាព និងងាយស្រួល”។ លោកបន្តទៀតថា៖“ភាពជាដៃគូជាមួយក្រុមហ៊ុន Visa គឺជាការសហការដ៏ល្អឥតខ្ចោះសម្រាប់យើង ដោយសារក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយយើងទាំងពីរមានគោលដៅ និងការប្តេជ្ញាចិត្តរួមគ្នាសម្រាប់រយៈពេលវែង”។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ប្រាក់ ក្រុមហ៊ុន Visa បានខិតខំខ្នះខ្នែងដឹកនាំស្វែងរកដំណោះស្រាយឆ្លើយតបលើប្រធានបទ បរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, social and governance – ESG) នៅក្នុងឧស្សាហកម្មមួយនេះ។ ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន Visa សម្រេចបាននូវយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូននៅគ្រប់ប្រតិបត្តិការរបស់ខ្លួនលើប្រសិទ្ធភាពថាមពល ហើយប្ដេជ្ញាសម្រេចឲ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យជិតដល់សូន្យ ត្រឹមឆ្នាំ ២០៤០ ដែលជារយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំទៀត មុនពេលដល់ថ្ងៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្ដាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថា សេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះ នៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី
Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 28 3520 7439 ទូរស័ព្ទ ៖ +855 11733368
អ៊ីមែល ៖ [email protected] អ៊ីមែល ៖ [email protected]

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?