ព័ត៌មានជាតិ
រដ្ឋមន្រ្តីពាណិជ្ជកម្ម គាំទ្រការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញវិនិយោគិន
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គាំទ្រដល់ការរៀបចំវេទិការធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ ២០២៣ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបន្តសហការរៀបចំវេទិកាធុរកិច្ចនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីកូរ៉េ និងបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្មី លោក ប៉ាន សួរស័ក្តិ បានសម្តែងការពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគី ដែលសមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យភាគីទាំងពីរ ចាប់ផ្តើមពិភាក្សា និងត្រៀមរៀបចំការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

លោក ប៉ាន សូរស័ក្តិ ក៏បានជំរុញឱ្យភាគីទាំងពីរសហការគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលភាគីទាំងពីរជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នា។ លើសពីនេះទៀត លោកសង្ឃឹមថា ក្នុងអាណត្តិរបស់ ឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្មី បានគាំទ្រនូវអនុសាសន៍របស់រដ្ឋមន្រ្តី ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាពមន្រ្តីជំនាញពាក់ព័ន្ធនានា ជាដើម។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយគាំទ្រកូរ៉េ ក្នុងព្រឹត្តិការណ៍នានាកន្លងមក និងប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េ និងបរទេសមកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


