ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តបាត់ដំបង រៀបចំជួសជុលផ្លូវដើម្បីត្រៀមសម្រួលចរាចរណ៍ពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលឲ្យបានមុនខែវស្សា
បាត់ដំបង ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន នៅក្នុងខេត្ត ដែលនៅសេសសល់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានចាប់ផ្តើមបន្តការជួសជុល និងថែទាំសម្អាត ដើម្បីបង្កលក្ខណះងាយស្រួលដល់ ការធ្វើដំណើរ ឬ ដឹកកសិផលចូលទីផ្សារ របស់ប្រជាកសិករ ឲ្យកាន់តែមានភាពប្រសើរឡើង ឲ្យបានមុនការធ្លាក់ភ្លៀងជោកជាំនារដូវវស្សា។

ប្រជាកសិករនៅតាមមូលដ្ឋានថា ជាការល្អប្រសើខណះដែលពួកគាត់កំពុងព្រួយបារម្មណ៍ក្នុងការធ្វើ ដំណើរក៏ដូចជាដឹករាល់ទំនិញកសិផលចូលទីផ្សារ ប្រឈមនឹងផលលំបាក ខណៈដែលរដូវវស្សាបានឈានចូលមកដល់ ដែលបង្កផលលំបាកកាន់តែខ្លាំងក្នុងការធ្វើដំណើរ បើសិនជាគ្មានការស្ថាបនានិងជួសជុលទាន់ពេល។

មន្ត្រីជំនាញនៃមន្ទីរសាមី បានឲ្យដឹងថា បើទោះបីយ៉ាងណា ខាងមន្ទីរនឹងត្រូវខិតខំ ជួសជុលនិងថែទាំសម្អាតឲ្យបានមុនការ ធ្លាក់ភ្លៀងជោគជាំ ជាពិសេសរាល់ក្រឡុកសំបុកមាន់ និងប្រព័ន្ធលូ ។ ហើយការចាប់ផ្តើមធ្វើសកម្មភាពនេះ ខាងមន្ទីរបានចាប់ ផ្តើមពីថ្ងៃទី១០ ខែឧសភា រហូតដល់សម្រេចបាន លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន ដែលបានគ្រោងទុក ។ ក្រោយពីបាន ខកខានក្នុងពិធីបុណ្យជាតិជាបន្តបន្ទាប់កន្លងមក។ពាក់ព័ន្ធនិងការជួសជុលថែទាំសម្អាតផ្លូវមួយចំនួននៅក្នុងខេត្តនាពេលនេះ លោកប្រធានមន្ទីរឲ្យដឹងថា:មានកត្តាជាច្រើនដែលផ្នែកមន្ទីរត្រូវបន្តអនុវត្តន៍នាពេលនេះដែលក្នុងនោះរួមមានដូចខាងក្រោម÷
១. បន្តការងារថែទាំផ្លូវជាតិលេខ ៥ ដោយកាត់ឆ្ការព្រៃសងខាងផ្លូវ និងជួសជុលស្លាកសញ្ញាចរាចរណ៍ ចន្លោះគ.ម ២៨៣+០០០ ដល់គ.ម២៨៦+០០០ ។ ២. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B ដោយកាត់ឆ្ការព្រៃសងខាងផ្លូវ និងសំអាត កម្រាលស្ពាន ចន្លោះគ.ម២២+០០០ ដល់គ.ម២៥+០០០ និងចន្លោះគ.ម៧៥+០០០ ដល់គ.ម៧៤+៣០០ ។៣.បន្តការថែ ទាំផ្លូវជាតិលេខ ៥៧B២ ដោយស្រោចកៅស៊ូជួសជុលស្នាមប្រេះ និងសំបុកមាន់ ចន្លោះគ.ម០០+០០០ ដល់គ.ម០៤+០០០ និងការងារ កាត់ឆ្ការព្រៃសងខាងផ្លូវ និងសម្អាតកម្រាលស្ពាន ចន្លោះគ.ម១៤+០០០ ដល់គ.ម១៦+០០០និងចន្លោះគ.ម៦៥+ ០០០ ដល់គ.ម៦២+០០០ ។ ៤. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៤H១ ដោយស្រោចកៅស៊ូ ជួសជុលលុបគ្រលុកសំបុកមាន់ ចន្លោះគ.ម០៣+៣០០ ដល់គ.ម០៤+៩០០ ។៥. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៦BB៣ដោយចាក់ដីល្បាយថ្មនិងកៀរកិន សម្រួលតួផ្លូវ ចន្លោះគ.ម០២+៥០០ ដល់គ.ម០៤+៥០០ ។៦. ការងារថែទាំផ្លូវខេត្តលេខ ១៥៧B៣ ដោយចាក់ដីល្បាយថ្មនិង កៀរកិនសម្រួលតួផ្លូវ ចន្លោះគ.ម០១+៥០០ ដល់គ.ម០៤+៥០០ ។

៧. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៩B ដោយស្រោចកៅស៊ូជួសជុលស្នាមប្រេះ និងសំបុកមាន់ ចន្លោះគ.ម០១+០០០ដល់ គ.ម០៤+០០០ ។៨. ការងារថែទាំផ្លូវខេត្តលេខ ១៥៩B១ ដោយស្រោចកៅស៊ូជួសជុលស្នាមប្រេះ និងសំបុកមាន់ចន្លោះគ.ម ០០+០០០ ដល់គ.ម០១+៥០០ ។៩. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧០ ដោយចាក់ដីល្បាយថ្ម និងកៀរកិនសម្រួលតួផ្លូវ ចន្លោះគ.ម២២+០០០ ដល់គ.ម២៣+០០០ ។១០. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១ ដោយស្រោចកៅស៊ូ DBST ចន្លោះគ.ម២២+០០០ ដល់គ.ម២៣+០០០ ។១១. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧៧B១ ដោយកៀរសម្រួលតួថ្នល់ដី ល្បាយថ្ម ចន្លោះគ.ម១២+៥០០ ដល់គ.ម១៤+០០០ ។១២. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៩៤ដោយកាយដីគ្មានគុណ ភាព ចាក់បំពេញថ្មម៉ិច និងកៀរកិនបង្ហាប់ ចន្លោះគ.ម២៩+០០០ ដល់គ.ម៣០+០០០។ ១៣. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៩៤B ដោយចាក់ដីល្បាយថ្ម និងកៀរកិនសម្រួលតួផ្លូវ ចន្លោះគ.ម០០+០០០ ដល់គ.ម០៨+០០០ ។១៤.បន្តការងារថែទាំ ប្រព័ន្ធលូ ដោយស្តារសម្អាតអណ្តូងលូ និងកាយចង្អូរបង្ហូរទឹក លើផ្លូវក្នុងក្រុងលេខ ០៣ ដើម ៕
ដោយ ៖ សៅ សារិទ្ធ


















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


