Connect with us

ព័ត៌មានជាតិ

បងប្អូន​បង្កើត​ឡេង​ ណាវ៉ាត់ត្រា​ទាំង ០៤ នាក់​ ឡើង​ងារ​ជា​ឧកញ៉ា​ទាំង​អស់​គ្នា

បានផុស

នៅ

​ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់​០៤ នាក់​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអនុក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រផ្តល់ងារជា «ឧកញ៉ា» ដែល​រួមមាន​បងប្អូនត្រកូល «ឡេង» ចំនួន ០៣ នាក់ មាន​លោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។ ក្នុងព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា។

គួរ​បញ្ជាក់​ថា បង​ប្អូន​ត្រកូលឡេង ក៏​មាន​លោក​ឡេង ណាវ៉ាត់ត្រា ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏ជោគជ័យ។ បង​ប្អូន​ត្រកូល​ឡេង បាន​ចាប់ផ្តើម​មុខ​ជំនួញ​ដីធ្លី​តាំង​ពី​ពុះ​ដីឡូលក់ រហូត​ដល់​បង្កើត​បុរី​រាប់​រយល្វែង​នៅ​ក្នុង​ទីក្រុង និង​តាម​ខេត្ត​មួយ​ចំនួន។ ដោយ​ឡែក លោក ឡេង ណាវ៉ាត់ត្រា ដែល​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា ឧកញ៉ា ជា​សេដ្ឋី​វ័យក្មេង ដែល​តែងតែ​លេច​មុខ​ក្នុង​សង្គម ក្នុង​កម្មវិធីផ្តល់ជំនួយ​ដល់កាកបាទក្រហម និង​ការ​ងារ​សប្បុរសដទៃទៀត។ សេដ្ឋីប្រាក់លាននេះ ក៏​ដឹង​ជា​មនុស្ស​ចូលចិត្តផ្នែក​សិល្បៈ ហើយ​លោក​ក៏​មាន​ផលិតកម្ម​ចម្រៀងមួយ​ ក៏​មានកំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក​ព្រាប សុវត្ថិ ជា​តារាប្រចាំ​ផលិតកម្ម​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម