ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ សហគ្រិននិងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា សហគ្រិននិងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជារួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គមនិងការកាត់បន្ថយភាពក្រីក្រ។

ថ្លែងក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជានៅព្រឹកថ្ងៃទី២០ឧសភានេះ លោករដ្ឋមន្ត្រីបានបន្តថារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិក នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬ ការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូនផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក ទាំងអស់ រួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះត្រូវលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ។
លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់។ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងលើកទឹកចិត្តចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា។

លោករដ្ឋមន្ត្រីបានបន្តថា សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ការផ្តល់នូវការពារសិទ្ធ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមគ្រប់បែបយ៉ាងជូនដល់បងប្អូន កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវា កម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួល បាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិងការងារដែលបងប្អូនកំពុងធ្វើ។

លោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូរ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និង សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


