Connect with us

ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ ២.៥ពាន់លានដុល្លារ​ពីការនាំចេញ-ចូលទំនិញ

បានផុស

នៅ

ការនាំចេញ-ចូលទំនិញ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ ២.៥ពាន់លានដុល្លារ នៅឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សីហនុ អាន​ដោយ​រដ្ឋមន្រ្តី​ក្រសួងការងារ លោក អ៊ិត សំហេង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍគម្រោងកសាង ឱ្យមានរោងចក្រចំនួន ៣០០ ដោយរំពឹងថា នឹងបង្កើតបានកម្លាំងពលកម្ម ១០ម៉ឺននាក់ ជាឧស្សាហកម្មបៃតង ប្រកបដោយបរិយាបន្ន។

លោក អ៊ិត សំហេង បានបន្តថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៣នេះ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានរោងចក្រ​សហគ្រាសចំនួន ១៧៥ ដែលបានផលិតសម្ភារសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សម្បក​កង់រថយន្ត ផលិតផលិតផលសូឡា សម្ភារពេទ្យ កាបូ វ៉ាលី សម្លៀកបំពាក់ និងស្បែកជើងជាដើម។

តំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារដល់ពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ៣ម៉ឺននាក់។ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន មកពីប្រទេស បារាំង អ៊ែកឡង់ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាឡឺ​ម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា និងផ្សេងៗទៀត។

បើតាមលោករដ្ឋមន្រ្តី អ៊ិត សំហេង តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានទំនាក់ទំនងល្អ និងផ្តល់ផល​ប្រយោជន៍​ច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់ ផ្ទះជួល លក់ដូរម្ហូបអាហារ និងដឹកជញ្ជូន ជាដើម។ លោក អ៊ិត សំហេង បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកតំបន់​សេដ្ឋកិច្ចពិ​សេសក្រុងព្រះសីហនុ ដូចជាកូនប្រុសបង្កើតរបស់សម្តេច។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសសរុបចំនួន ១១២ មានកម្មករ និយោជិត ៧០២៥៧នាក់ មានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកំពុងដំណើរការ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសជាជាងគ័រជី និងតំបន់សេដ្ឋកិច្ចពិសេស​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម