ព័ត៌មានជាតិ
គួរវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup) ក្នុងលក្ខខណ្ឌបែបណា ដើម្បីបង្ការហានិភ័យ
លោកស្រី Barbara Corcoran ជាអ្នកវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup) និងអចលនទ្រព្យជនជាតិអាមេរិក។ លោកស្រីថា ក្នុងចំណោម startups ដែលគាត់វិនិយោគចំនួន១៥០ មានតែ១០ភាគរយបណ្ណោះ ដែលបានផ្តល់នូវប្រាក់ចំណេញ។ រីឯ៩០ភាគរយទៀត គឺខាតបង់។ មានន័យថា រៀងរាល់ការវិនិយោគចំនួន១០ មានតែ១ទេ ដែលជោគជ័យ។ នេះជាលទ្ធផលវិនិយោគនៅប្រទេសមានការអភិវឌ្ឍខ្លាំង (សហរដ្ឋអាមេរិក) ដែលមានប្រព័ន្ធគាំទ្រសម្បូរបែប (good ecosystem)។ ចុះចំណែកការវិនិយោគលើ startup នៅកម្ពុជាដែលប្រពន្ធ័គាំទ្រនៅមានកម្រិតនោះ តើនឹងមានហានិភ័យខ្លាំងប៉ុណ្ណា?

ទាក់ទងនឹងការវិនិយោគលើអាជីវកម្មបង្កើតថ្មី (startup)នេះ លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc និងជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ បានធ្វើការចែករំលែកចំនួន៣ចំណុច ដើម្បីការពារហានិភ័យសម្រាប់អ្នកដែលចង់វិនិយោគលើអាជីវកម្មបង្កើតថ្មី។ ចំណុចទាំងបីនោះ រួមមាន៖

១. អ្នកមានឆន្ទៈមោះមុតក្នុងការធ្វើអាជីវកម្មបង្កើតថ្មី និងសហគ្រិនឱ្យជោគជ័យ។
២. អ្នកជាអ្នកអាជីពដែលមានភាពចាស់ទុំ (senior professional) និងមានជំនាញច្បាស់លាស់ហើយមានបំណងធ្វើជាអ្នកប្រឹក្សាណែនាំដល់សហគ្រិនដែលជាស្ថាបនិករបស់អាជីវកម្មបង្កើតថ្មី។ ពោលគឺអ្នកគួរតែជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ឬជាអគ្គនាយក ឬជាក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនដទៃទៀតដែលមានប្រព័ន្ធគ្រប់គ្រងល្អ។
៣. ដោយហេតុថាការវិនិយោគលើអាជីវកម្មបង្កើតថ្មីមានហានិភ័យខ្ពស់ អ្នកគួរមានធនធានគ្រប់គ្រាន់ដែលអាចប្រថុយនឹងហានិភ័យបាន និងបែងចែកធនធានយ៉ាងច្រើនត្រឹម២០%ដើម្បីវិនិយោគលើអាជីវកម្មបង្កើតថ្មី។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិ១០លានដុល្លារ អ្នកគួរវិនិយោគលើអាជីវកម្មបង្កើតថ្មីយ៉ាងច្រើនបំផុតត្រឹម២លានដុល្លារ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព បានលើកឡើងនៅក្នុងវេទិកាសហគ្រិនខ្មែរ កាលពីថ្ងៃទី ២៤ ឧសភាថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការបង្កើតសហគ្រិនភាព មិនអាចរីកចម្រើនតាមយថាហេតុបានទេ។ មានន័យថា ការអភិវឌ្ឍសហគ្រិនភាព ឬការកសាងសហគ្រិននៅកម្ពុជា ទាមទារឱ្យមានការជួយពីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ ដោយសារនៅកម្ពុជា មានលក្ខខណ្ឌមួយចំនួនដែលមិនបង្កឱ្យសហគ្រិនភាពអាចរីកលូតលាស់ដោយយថាហេតុបានទេ។ ទោះយ៉ាងណា លោកថា «អាចទៅបាន តែមានល្បឿនយឺតហើយដើរផ្លូវវែងឆ្ងាយ»។

ការលើកឡើងរបស់លោក វង្សី វិស្សុត ដូច្នេះ ដោយសារមូលដ្ឋានសេដ្ឋកិច្ច និងរចនាសម្ព័ន្ធកម្ពុជានៅទន់ខ្សោយ។ មួយវិញទៀត វប្បធម៌សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ មានន័យថា ស្ថាប័នដែលមានតួនាទីផ្តល់មុខងារគាំទ្រការអភិវឌ្ឍរបស់ SME គឺនៅទន់ខ្សោយ។ កត្តាទាំងអស់នេះ ត្រូវតែរួមគ្នាពង្រឹង ដើម្បីជំរុញឱ្យវិស័យ SME មានការចាំបាច់ ទាំងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការងារ និងបញ្ហាសង្គម។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្តថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
-
កីឡា៥ ថ្ងៃ មុន
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Chompoo បង្ហាញមួយឈុតទៀតលើទឹកដី បារាំង ហ្វេនសរសើរសម្រស់ស្អាតខ្លាំង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ