ព័ត៌មានជាតិ
ឥណ្ឌា៖ ទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា បានលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ
ថ្នាក់ដឹកនាំឥណ្ឌា បានចាត់ទុកព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃកម្ពុជា នៅប្រទេសឥណ្ឌា ជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ ហើយតាមរយៈទស្សនកិច្ចនេះ នឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែខ្ពស់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៣១ ខែឧសភានេះ បានឲ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងព្រះរាជទស្សនកិច្ចនេះ ព្រះមហាក្សត្រនៃកម្ពុជា និងថ្នាក់ដឹកនាំឥណ្ឌា បានរំលឹកអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា ជាពិសេសរវាងព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងលោក ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្រ្តីទីមួយនៃសាធារណរដ្ឋឥណ្ឌា ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអក្សរសាស្ត្ររវាងប្រទេសទាំងពីរ។

លោកស្រី ដ្រៅផាឌី មួរមូ និងថ្នាក់ដឹកនាំឥណ្ឌាផ្សេងទៀត បានចាត់ទុកថា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃកម្ពុជា នៅពេលនេះ ជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងមានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសជាមិត្តទាំងពីរឲ្យកាន់តែខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត។
ទន្ទឹមនេះ ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែមានការរីកចម្រើន និងកំពុងត្រូវបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ លើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម នៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានសម្ដែងទំនុកចិត្តយ៉ាងមុតមាំថា មូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ សំដៅឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


