Connect with us

ព័ត៌មានជាតិ

​បិទចរាចរណ៍រថយន្តធំកំណាត់ផ្លូវជាតិលេខ ១ ខណៈ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​បើកការដ្ឋានថ្ងៃស្អែក​

បានផុស

នៅ

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតនឹងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ​៧ ខែមិថុនា ឆ្នាំ ២០២៣ ​ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្រកាសបិទចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធំ នៅលើ​កំណាត់​ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១ប រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដក ស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ពីម៉ោង ១ រំលងអធ្រាត រហូតដល់ម៉ោង ១២ ថ្ងៃទី ៧ ខែមិថុនា។​

​សេចក្ដីជូនដំណឹងរបស់មន្ទីរសារធារណការបញ្ជាក់ថា៖ «មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១:០០រំលងអធ្រាត្រ រហូតដល់ ម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ប្រវែងសរុប ១៣៥,១០គ.ម និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០គ.ម»។

រូបភាពតំណាង

សម្រាប់រថយន្តធុនធំមកពីអ្នកលឿងត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គ.ម៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តធុនធំចេញពីរាជធានីភ្នំពេញ ត្រូវវាងតាម ផ្លូវលេខ​២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

​គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ ​តម្លៃជាង ១ ពាន់លានដុល្លារ (១,៣៥) សាងសង់ដោយក្រុម​ហ៊ុន​សាជីវ​កម្ម​ស្ពាន​ថ្នល់ចិន CRBC ដែលប្រើរយៈពេល ៤ ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម