Connect with us

ព័ត៌មានជាតិ

បណ្ឌិត លី ឆេង ប្រាប់​តំណាង​សកលវិទ្យាល័យ​៣៤ មកពី​១៥ ប្រទេស​ជុំវិញ​ពិភពលោក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា

បានផុស

នៅ

លោក​បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ស្ថាបនិក​-​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​អំពី សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា រួមទាំង​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គ​-​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ជោគជ័យ និង​បាន​បើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការបើក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​។

​ក្នុងឱកាស​អញ្ជើញ​អធិបតីភាព​ក្នុង សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី​៦ ឆ្នាំ​២០២៣ BICC2023-​ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International Collaboration Conference 2023) ក្រោម​ប្រធានបទ “​ឱកាស​អាហារូបករណ៍ និង​ការរៀបចំ​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស​” ដោយមាន​ការអញ្ជើញ​ចូលរួម និង​ធ្វើ​បទ​បង្ហាញ ពី​សាកលវិទ្យាល័យ​ដៃគូ​ចំនួន ៣៤ មកពី ១៥​ប្រទេស​ជុំវិញ​ពិភពលោក ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ និង​សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ សរុប​ជាង ៥,០០០​នាក់​នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ លោក​បណ្ឌិត លី ឆេង បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថានសិក្សា​ទាំង​៣៤ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ និង​បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​សិក្សា​របស់​សាកលវិទ្យាល័យ​ខ្លួន​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​។

​លោក​បណ្ឌិត បាន​បន្ថែមថា សន្និសីទ​BICC ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​នៅ​កម្ពុជា ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​។

​ក្នុង​ឱកាស​នោះ​ដែរ​ លោក លី ណា​វុ​ឌ្ឍ សកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា BICC គឺជា​សន្និសីទ​លក្ខណៈ​អន្តរជាតិ ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​នៅឯ​ក្រៅប្រទេស​ដែល​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ដើម្បី​រួមចំណែក​លើកកម្ពស់​គុណ​ភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដែលមាន ៧​ចំណុច​សំខាន់ៗ​៖

១- ផ្សព្វផ្សាយ​អំពី​វប្បធម៌ ការរីកចម្រើន​លើ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ក៏ដូចជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​

២- បង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ឯកជន និង​សាធារណៈ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​

៣- ផ្សព្វផ្សាយ​ពី​គ្រឹះស្ថាន​ដៃគូ​ល្បីៗ​នៅតាម​ប្រទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា ជាពិសេស​សិស្ស​-​និស្សិត​ប៊ែ​ល​ធី​

៤- បង្កើត​នូវ​វេទិកា​ទំនាក់ទំនង​សម្រាប់​គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចូលរួម​

៥- ជំរុញ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ឱ្យបាន​កាន់តែច្រើន​

៦- ផ្សព្វផ្សាយ​ពី​ឱកាស​ទទួលបាន​អាហារូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ក៏ដូចជា​សិស្ស​-​និស្សិត​ទូទាំងប្រទេស​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​

៧- ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​សេនាធិការ​។

នៅ​ក្នុង​ពិធី​បើក​សន្និសីទ​នេះ ក៏​មាន​ការ​ចែករំលែក​បទពិសោធន៍​អំពី​ជីវិត​សិក្សា​នៅ​ក្រៅ​ប្រទេស​របស់​អតីត​សិស្ស​និទ្ទេស​-A ដែល​ជា​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេង ចំនួន ២​រូប គឺ​លោក ទូច អៀង និង​កញ្ញា ហេង ហ្គ្រេ​ច​ហ៊ុ​ង ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Guilin of Technology នៃ​ប្រទេស​ចិន ព្រមទាំង​ការសម្តែង។

​ជាទី​បញ្ចប់​លោក​បណ្ឌិត លី ឆេង ក៏បាន​លើកទឹកចិត្ត​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ដៃគូ​នៅក្រៅ​ប្រទេស​ទាំងអស់ បន្ត​ចូលរួម​សន្និសីទ BICC 2024 ដើម្បី​រួមគ្នា​ពង្រឹងគុណភាព​អប់រំ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

Sokha Hotels

ព័ត៌មានពេញនិយម