ព័ត៌មានជាតិ
ជប៉ុនវិនិយោគ ដាំដំណាំម្ទេស នាំចេញក្រៅប្រទេស ក្នុងមួយខែ៥០០តោនជារៀងរាល់ខែ
សៀមរាប ៖ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបាននាំអ្នកវិនិយោគជនជាតិ ជប៉ុន លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី៧២ហិកតាជំហានទី០១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។

លោក NABESHIMA KATSUHITO បានឱ្យដឹងថា កសិដ្ឋាននេះគឺជាបច្ចេកទេសថ្មីហើយនិងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ។ លោកបានបញ្ជាក់ បច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ ក្នុងមួយខែរហូតដល់៥០០តោន ជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេគឺនាំចេញទៅក្រៅប្រទេស។
យើងត្រូវការបុគ្គលិកបង្គោល ដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាពនិងស្តង់ដារនាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ ក្នុងការប្រមូលផល កសិដ្ឋាននេះនិងជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។
កសិដ្ឋាននឹងបង្រៀនអំពីបច្ចេកទេសនៃការដាំម្ទេសឲ្យត្រូវនឹងស្តង់ដារនាំចេញទៅក្រៅប្រទេសដល់ប្រជាកសិករ។ចំពោះពលរដ្ឋដែលមានដី សម្រាប់ដាំដំណាំម្ទេស លោក NABESHIMA KATSUHITO សន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជនិងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករផងដែរ។

លោកសង្ឃឹមថា កសិដ្ឋាននេះនិងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។ យើងនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូងនិងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកុម្ម៉ង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។
លោកបញ្ជាក់ថា តម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតាទើបគ្រប់គ្រាន់សម្រាប់ផលិតឱ្យបាន ៥០០តោនក្នុងមួយខែ ដើម្បីឱ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

លោក NABESHIMA KATSUHITO លើកឡើងថា កសិដ្ឋានមួយនេះអាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម ទើបអាចដំណើរការទៅបានដោយរលូន។
ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនិងទទួលស្គាល់ផលិតផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។
ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀត ទៅជាគ្រឿងទេស(ទឹកម្ទេស) នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរសជាតិ។

ការផលិតទ្រង់ទ្រាយធំបែបនេះ ក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។
យើងត្រូវផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យបានទាន់ពេលវេលាហើយនិងមានជារៀងរាល់ខែ បើគេត្រូវការរាល់សប្តាហ៍យើងផ្គត់ផ្គង់រាល់សប្តាហ៍គេត្រូវការរាល់ខែយើងផ្គត់ផ្គង់រាល់ខែ ពេលនោះអ្នកបញ្ជាទិញនិងមកបន្ថែមទៀតជាក់ជាមិនខាន។
លោក NABESHIMA KATSUHITOក្នុងនាមជាអ្នកជំនាញមួយរូបលោកដឹងថា បច្ចុប្បន្នជីកំពុងតែឡើងថ្លៃ ដូច្នេះយើងអាចកែច្នៃវត្ថុធាតុដើមនៅក្នុងមូលដ្ឋានឲ្យទៅជាជី ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានផ្ទាល់ដោយមិនបាច់នាំជីចូលពីក្រៅប្រទេស វានឹងកាត់បន្ថយថ្លៃដើមក្នុងការផលិត។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានកោតសរសើរដល់លោក សោម សមស័ក្ក ដែលបាននាំនាក់វិនិយោគផ្នែកកសិកម្ម មកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ ឱ្យមានជំនាញតាមបច្ចេកទេស និងមាកការងារធ្វើរបានកាន់តែច្រើន៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


