Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

បានផុស

នៅ

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន កញ្ញា ស្នងការរង​ខេត្ត ជា​អនុប្រធាន​លេខាធិការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​ការជួញដូរ​មនុស្ស​បាន​ចំនួន​២៤​លើក​ដោយបាន​ឃាត់ខ្លួន​៣០​មុខសញ្ញា​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ថ្ងៃទី​២២​មករា លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន កញ្ញា បាន​បន្តថា​ការបង្ក្រាប​២៤​លើក ឃាត់ខ្លួន ៣០​មុខសញ្ញា នោះ​រួមមាន​ជនជាតិ ចិន ០៧​នាក់ ស្រី ជនជាតិ​រុស្ស៊ី ម្នាក់​ក្នុងនោះ​បង្ក្រាប​ជាក់ស្តែង​ចំនួន ១៣​ករណី ឃាត់ខ្លួន ២៥​មុខសញ្ញា​ជនជាតិ​ចិន ០៩ មុខសញ្ញា ស្រី ០២​មុខសញ្ញា ករណី​សញ្ចា​កម្ម ០២​ករណី ឃាត់ខ្លួន ០២​មុខសញ្ញា ជនជាតិ​ចិន ០៤​នាក់ រុស្ស៊ី ០១​នាក់ ស្រី ។ ស្រាវជ្រាវ​បង្ក្រាប ០៨​ករណី ឃាត់ខ្លួន ០៨​មុខសញ្ញា . ករណី​រំលោភ​សេព​ស​ន្ទ​វ​: ០២​ករណី ០២​មុខសញ្ញា (​ចិន ០១​ករណី​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន កញ្ញា បាន​បន្ថែម​ថា ​ចំណែក​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ ០២ ករណី ០២​មុខសញ្ញា​។​ ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ ០៣​ករណី ០៣​មុខ​សញ្ញា។ ​ករណី​សេ​ពស​ន្ថវៈ និង​ចែកចាយ​រូបភាព​អាសអាភាស ០១​ករណី​។

លើស​ពី​នេះ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជួយ​សង្គ្រោះ ជនរងគ្រោះ ២៣​លើក ជនរងគ្រោះ​ចំនួន​៧១​នាក់​ក្នុង​នោះ​មាន​ស្ត្រីជន​ជាត​ចិន ២៤​នាក់​និង​វៀតណាម ២៣​នាក់​។

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន បញ្ញា បន្ត​ទៀត​ថា ​ចំណុច​ដែល​ក្រុមការងារ​ជំនាញ​មន្ទីរ អង្គភាព ស្ថាប័ន គ​.​ខ​.​ប​.​ជ​ប្រឈម នោះ​គឺ​ការតាមដាន​សកម្មភាព​ការងារ​របស់​ជនបរទេស ដែល​ប្រកប​របរ​រកស៊ី​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​នៅមាន​ការ​ចន្លោះប្រហោង​ច្រើន​។ ប្រជាពលរដ្ឋ​មិន​សហការ​ផ្តល់​ព័ត៌មាន និង​ជនរងគ្រោះ​មិន​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ធ្វើឱ្យ​ជនសង្ស័យ​រួចខ្លួន​ពី​សំណា​ញ់​ច្បាប់​។

ជាងនេះ​ទៀត​ប្រជាជន​នៅ​តាម សហគមន៍ ឬ​តំបន់​ដាច់ស្រយាល មិន​យល់​អំពី​ការ​រំលោភបំពាន អំពី​កេងប្រវ័ញ្ច​លើ​ផ្លូវ​ភេទ តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត មិន​យល់​ពី​កលល្បិច​របស់​មេខ្យល់​ក្នុងករណី​ជួញ ដូរ​មនុស្ស​។

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន បញ្ញា បាន​បញ្ជាក់​ថា​ ជា​ទិសដៅ​ទៅ​ថ្ងៃមុខ​យើង​នឹង​បន្តថា​ អប់រំ​ផ្សព្វផ្សាយ​ដល់​ពលករ​វិល​មកពី​ប្រទេស​នានា កុំឱ្យ​ចាញ់បោក​មេខ្យល់​។ បន្ត​សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​ដៃគូ បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ជួញដូរ​កម្លាំង​ពលកម្ម និង​ល្បិច​មេខ្យល់។ បន្ត​តាមដាន​សកម្មភាព​ជនបរទេស​ស្នាក់នៅ​ក្នុង​ខេត្ត និង​រៀបចំ​បណ្តាញ​ស៊ើបការណ៍​នៅតាម​ឆ្នេរសមុទ្រ​ព្រមទាំង​បង្កើន​កម្លាំង​ផ្តល់​ព័ត៌មាន​បម្រើឱ្យ​កិច្ច​បង្ការ និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម