ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ជំរុញការចុះបញ្ជីដីធ្លីរដ្ឋ និងឯកជនឲ្យបានលឿនដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញដល់អាជ្ញាធរដែនដីទាំងអស់ត្រូវបង្កើនការចុះបញ្ជីដីធ្លីរដ្ឋ និងឯកជនឱ្យបានលឿនដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋខុសច្បាប់។

នៅក្នុងប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣មិថុនា លោក គួច ចំរើន បានថ្លែងថា រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋមួយករណីប្រកបដោយជោគជ័យ ហើយវិធានចំពោះមុខរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិត្យ និងការគ្រប់គ្រងបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្រ្តរបស់ខ្លួនដោយការទទួលខុសត្រូវដោយផ្តោតសំខាន់លើការងារអប់រំតាមយន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ហើយលទ្ធផលដែលល្អនោះ គឺការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ
ដើម្បីរួមគ្នាគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាពនៅពេលខាងមុខ។
លោកអភិបាលខេត្តបានបន្តថា «ជំរើសល្អ គីយើងរួមគ្នាជម្រុញការចុះបញ្ជីដីធ្លីទាំងដីរដ្ឋ ឯកជន និងប្រជាពលរដ្ឋដើម្បីមានតម្លាភាពក្នុងការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល ហើយយុទ្ធនាការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធបង្កើនការតាមដានតាមជំនាញរៀងៗខ្លួនក្នុងការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដូចជា មន្ទីរកសិកម្មមន្ទីរបរិស្ថាន មន្ទីរធនធានទឹក អាជ្ញាធរក្រុង ស្រុក ជម្រុញការចុះបញ្ជីដីរដ្ឋបើយើងមិនបានចុះបញ្ជីឱ្យបានលឿននោះទេ វាអាចបង្កើតជាគោលដៅនៃការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ »។

លោកអភិបាលខេត្តបានបន្តទៀតថា ទន្ទឹមនោះក្រុមការងារត្រូវបំពេញការងារឱ្យបានម៉ឺងម៉ាត់ ដោយមិនប្រើអំពើរហឹង្សា
ប្រកបដោយស្មារតីទទួលខុសត្រូវតាមជំនាញនីមួយៗបង្កើនការគ្រប់គ្រងផ្អែកតាមអនុសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំពោះប្រជាពលរដ្ឋយើងត្រូវខិតខំធ្វើយ៉ាងណាយកការអប់រំជាធំដោយប្រើប្រាស់តាមវិធានរដ្ឋបាល ព្រោះនៅខេត្តព្រះសីហនុមិនមានការកាប់ព្រៃយកឈើនោះទេ គឺជាការកាប់ព្រៃយកដីការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។
លោកអភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរអង្គភាពត្រូវជម្រុញការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរអង្គភាពរបស់ខ្លួនឱ្យបានលឿនដើម្បីកាត់បន្ថយការចូលទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ស្រុករបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


