ព័ត៌មានជាតិ
អង្គការKOFIHកូរ៉េ ប្តេជ្ញាបន្ដជួយគាំទ្រវិស័យសុខាភិបាលខេត្តប៉ៃលិន ពិសេសលើគម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង
ប៉ៃលិន ៖ លោក សុង យ៉ុងហ្គឹន (SONG Youggun) នាយកប្រចាំប្រទេស របស់អង្គការ KOFIH កូរ៉េ បានប្ដេជ្ញាបន្ដជួយគាំទ្រ លើវិស័យសុខាភិបាលកម្ពុជា ពិសេសវិស័យសុខាភិបាលខេត្តប៉ៃលិន ក្នុងការពង្រីកគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង ដែលបានកំពុងតែអនុវត្ដ ក្នុងខេត្ដគោលដៅ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្ដប៉ៃលិន ក្នុងគម្រោងរយៈពេល៥ឆ្នាំ ចាប់តាំងពី ២០២១ ដល់ឆ្នាំ២០២៥។

ការថ្លែងដូច្នេះ របស់លោក ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងលោក ស្លេះ យូរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន។

បើតាមលោក សុង យ៉ុងហ្គឹន (SONG Youggun) តំណាងឱ្យអង្គការ KOFIH បានថ្លែងអំណរគុណជូនចំពោះ រដ្ឋបាលខេត្តប៉ៃលិន ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដែលតែងតែសហការ និងផ្តល់ការគាំទ្រ ដល់ការអនុវត្តគម្រោងនានា ពិសេស ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ក្នុងខេត្តប៉ៃលិន ទាំងនេះសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ លោក ក៏បានប្ដេជ្ញា ថានឹងបន្ដកិច្ចសហការ ជាមួយរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត និងស្នើសុំការគាំទ្របន្ថែមទៀត ទៅដល់ប្រតិបត្ដិការ និងសកម្មភាពការងារ ជាបន្ដបន្ទាប់ របស់អង្គការ KOFIHផងដែរ។

ជាការឆ្លើយតបលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុង យ៉ុងហ្គឹន ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការពង្រីកគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង លើវិស័យសុខាភិបាលខេត្តប៉ៃលិន របស់អង្គការ KOFIH ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លើសពីនោះ លោកអភិបាលរងខេត្ត ក៏បានប្ដេជ្ញាបន្ដសហប្រតិបត្ដិការនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត។លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ដែរថា ការជួយរបស់អង្គការ KOFIH ពិតជាបានរួមចំណែកពង្រឹងគុណភាពសេវាថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការរៀបចំប្រព័ន្ធតាមដានជំងឺជាដើម សំដៅកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងបានរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្ប្រកប ដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អង្គការ KOFIH បានសហការគាំទ្រ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់គម្រោងកម្មវិធីសំណុំសមាហរណកម្មសេវាសុខភាពមាតា និងទារក ចាប់តាំងពី ឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងពង្រីកបន្ថែមគម្រោងមួយចំនួនទៀតដូចជា កម្មវិធីឆ្លើយតបបន្ទាន់សម្រាប់សុខភាព កម្មវិធីពង្រឹងសមត្ថភាពការផ្តល់សេវា EmONC កម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវា តាមរយៈការពង្រឹង និងគ្រប់គ្រងជំងឺមិនឆ្លង កម្មវិធីពង្រឹងសមត្ថភាពសម្រាប់សេវាថែទាំទារកទើបនឹងកើតផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ














-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


