ព័ត៌មានជាតិ
រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាលរួមគ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដេីម្បីកម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ស្នើបែបនេះក្នុងឱកាសផ្តល់បាឋកថាលើប្រធានបទស្តីពី«កម្ពុជា៖ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល»ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបង្ហាញពីការវិវឌ្ឍនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាដើម។ លោករដ្ឋមន្ត្រី ថា តាមរយៈយន្តការ និងគោលនយោបាយទាំងនេះ បានដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បន្តថា យន្តការអនុវត្ត និងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ គឺជាមូលដ្ឋានក្នុងការចេញដំណើរ ដែលកម្ពុជាត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល រៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំមជ្ឈមណ្ឌលទិន្នន័យ រៀបចំផែនការអភិវឌ្ឍន៍ ឌីជីថលក្នុងក្រសួងនីមួយៗ ក៏ដូចជាការរៀបចំផែនការសកម្មភាពផ្សេងៗ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញបរិវត្តកម្មឌីជីថល ដែលផ្តល់លើការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ជាពិសេស គម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកដល់គ្រប់ឃុំទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៧ ដោយតភ្ជាប់ទៅដល់សាលាឃុំ ប៉ុស្តិ៍នគរបាល វិទ្យាល័យ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។
បន្ថែមលើនេះ ក្រសួង ក៏មានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណេតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំសម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។ នេះជាឲ្យដឹងបន្ថែមរបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត៕

រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


